ករណីធ្វើអត្តឃាតដ៏រន្ធត់​ !! នារីស្រស់ស្អាតម្នាក់បានចងករសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ សុផល ថាវី ដោយមិនដឹងមូលហេតុ​

CHEN.FONG

ម្នាក់ទៀតហើយ​ !! នារីស្រស់ស្អាតម្នាក់បានចង់ករសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ សុផល ថាវី ដោយមិនដឹងមូលហេតុ​ ‼️

មានករណីធ្វើអត្តឃាតនៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី បានទទួលព៏តមានពី ម្ចាស់ផ្ទះសំណាក់សុផល ថាវី ស្ថិតនៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានករណីមនុស្សស្រីចងក នៅក្នុងបន្ទប់៤៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់សុផល ថាវី ។ ក្រោយពីទទួលបានពត៌មានហើយកម្លាំង អ.ហ ក្រុងបានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមាន ទ្វារបន្ទប់បិទជិតចាក់សោរពីខាងក្នុង នៅក្នុងបន្ទប់មានសាកសពជនរងគ្រោះឈ្មោះ ជិន ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។ តាមការពិនិត្យសាកសព ឃើញថា៖ ក្បាលពុំមានស្លាកស្នាមអ្វីទេ បំពង់កមាន ស្នាមរឹតនិងកន្សែងពោះគោ បំពង់កផ្នែកខាងលើបែក ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ អវយវៈចុងដៃ ចុងជើងមានស្នាមស្រុងឈាមចុងកំភួនដៃខាងឆ្វេងមានស្នាមឆូតប្រវែង ០៤សង់ទីម៉ែត្រ បិតបង់ ។ តាមការសន្និដ្ឋានសាកសពជនរងគ្រោះស្លាប់ដោយសារចងក ធ្វើអត្តឃាត ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.