ក្តៅៗ! ចោរដៃឆៅកាច់​ កម៉ូតូ ទាំងកណ្តាលថ្ងៃ ប្រើពេល៥វិនាទីតែប៉ុណ្នោះ កាចករម៉ូតូបានសម្រាច នៅខណ្ឌឬស្សីកែវ (មានវីដេអូ)

CHEN.FONG

មានករណីចោរកម្មជាច្រើន នៅក្នុងប្រទេសយើងដែលអាចចាត់ទុកជាមេរៀនក្នុងការប្រុងប្រយ័ត្ននៅពេលក្រោយ បើទោះបីជាមានកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបានជាច្រើនក៏ដោយ។ ដោយឡែក មានករណីលួចម៉ូតូ លួចឡាន មិនចេះឈប់ឈរ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច។ មានករណីថ្មីមួយទៀត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ថ្មីៗនេះ មានករណីចោរកាច់ក ម៉ូតូ នៅមុខការិយាល័យមួយកន្លែង នៅភូមិបឹងសាឡាង សង្កាត់ឬសី្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅក្នុងបូរីវីឡាទួលសង្កែ។

បើយោងតាមការបង្ហាញពីក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពក្រុមចោរមានគ្នា ២នាក់ ជិះម៉ូតឌ្រីម ដោយមានគ្នីគ្នាម្នាក់ ចុះទៅកាច់.ក ម៉ូតូ បានសម្រេចដោយប្រើរយៈពេលតែ ៥វិនាទប៉ុណ្ណោះ ក៏លួចបានម៉ូតូម៉ាក Honda dream 2013 ស្លាកលេខ 1K-1530 KAMPONG CHAM ពណ៌ខ្មៅមួយគ្រឿង បានសម្រេចរួចក៏នាំគ្នារត់គេចខ្លួនបាត់។ ខាងក្រោមនេះគឺជាលេខទំនាក់ទំនងម្ចាស់ម៉ូតូ 016377753 / 077377753 សង្ឃឹមថាក្រុមចោរទាំងនោះ សមត្ថកិច្ចនឹងធ្វើការសើុបអង្កេតស្វែងរកម៉ូតូឲ្យជនរងគ្រោះវិញ និងចាប់ខ្លួនជនដៃដល់ទាំងពីរនាក់យកមកផ្តន្ទាទោសតាមច្បាប់។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.