លោកទិត្យ វិច្ឆិកា ជួបទុក្ខធំម្តាយទទួលមរណៈភាព ខណៈពេលថ្ងៃចូលឆ្នាំខ្មែរ

CHEN.FONG

គួរឲ្យសោកស្តាយ និងជួយរំលែកទុក្ខដល់ លោកទិត្យ វិច្ឆិកា ជួបទុក្ខធំម្តាយទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០១៨ ម្សិលមុិញនេះ។ លោកពិបាកចិត្តខ្លោចផ្សារពេល ដោយមិនសូវមានជួនដំណើរម្តាយរបស់លោក ដោយសារចូលឆ្នាំ សូម្បីសាច់សារហលោហិតខ្លះរបស់លោកក៏មិនបានចូលរួមផង។ ដោយលោកបានភ្ជាប់ជាមួយសារដូចខាងក្រោម៖

ចាប់តាំងពី១វិនាទី ពេលដែលខ្ញុំកើតមកអ្នកម្តាយតែងតែថ្នាក់ថ្នមថែរក្សារហូតដល់ខ្ញុំដឹងក្តី អ្នកម្តាយតែងតែតម្រង់ផ្លូវអោយខ្ញុំក្លាយជាមនុស្សល្អ ម៉ែតែងតែផ្តល់កំលាំងចឹត្តរាល់ពេលដែលខ្ញុំលោតឆត្រចេញពីយន្តហោះ ម៉ែតែងតែញញឹមរាល់ថ្ងៃពេលដែលខ្ញុំក្លាយជាអ្នកចម្រៀង .ម៉ែតែងតែអោយពរជ័យខ្ញុំគ្រប់ប្រការពេលដែលខ្ញុំចេញទៅធ្វើការសង្គមនៅតាមតំបន់ដាច់ស្រយាល ។ តែសំរាប់ខ្ញុំវិញជាកូនអក្តញូបំផុតដែលមិនបានបំពេញភារកិច្ចជាកូនល្អជូនម៉ែ ហើយមិនបានធ្វើអោយម៉ែមានសុភមង្គលដូចម្តាយគេដ៍ទៃបាន ពេលនេះអ្នកម្តាយលាហើយ ហើយលារហូត បើមានជាតិក្រោយមែន ខ្ញុំសុំធ្វើជាកូនរបស់ម៉ែបន្តទៀត ហើយសូមជួបម៉ែគ្រប់ៗជាតិណាម៉ែ ។

ខ្ញុំបាទសូមអរគុណ ភ្ញៀវកិត្តិយស បងប្អូនញាត្តិមិត្រជិតខាង ដែលបានមកចូលរួមរំលែកទុក្ខ វិធីបុណ្យអ្នកម្តាយរបស់ខ្ញុំដែលលោកបានចែកឋានកាលពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០១៨ ម្សិលមុិញនេះ ។

ខ្ញុំបាទសូមអរគុណ បងស្រី ឈ្មោះ សំ សម្ផស្ស បានចូលរួមរំលែកទុក្ខ ចំនួន ១០០$

បងស្រី ដា តាខ្មៅ បានចូលរួមរំលែកទុក្ខ មាន មី ១កេះ ទឹកក្រូច ១កេះ ទឹកបរិសុទ្ធ ចំនួន ១៧ យួរ ។ ខ្ញុំបាទសូមជូនកុសល្យផលបុណ្យ ចំពោះបងប្អូនទាំងអស់គ្នា សូមជួបប្រទះតែសេចក្តីសុខ នឹងសុភមង្គលគ្រប់ប្រការកុំបីឃ្លាងឃ្លាតឡើយ ។ ពេលធ្វើការសង្គមខ្ញុំរីករាយខ្លាំងណាស់ ព្រោះមានបងប្អូនរាប់អានច្រើន តែពេលនេះមានទុក្ខធំ កុំថាឡើយមិត្រភ័ក្រ សូម្បីតែពួកក្មួយៗបង្កើតមួយចំនួន ក៏គេមិនមកជូនដំណើរលោកយាយរបស់ពួកគេដែរ ។ ខ្ញុំជាកូនអក្តញូបំផុតដែលមិនបានបំពេញភារកិច្ចជាកូនល្អជូនម៉ែ 😭😭😭 អ្នកម្តាយដូចជាកំសត់ពេកហើយ 😭😭😭😭🙏🏻🙏🏻🙏🏻

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.