ក្តៅហុយៗ! ប៊ុត សីហា លេចមុខសារជាថ្មី! ក្នុងការប្រគុំតន្ត្រីជប់លៀងបុគ្គលិក ធនាគារអេស៊ីលីដា ធ្វើឲ្យហ្វេនៗភ្ញាក់ឲ្យព្រឺត តែម្តង(មានវីដេអូ)

CHEN.FONG

ពេលភ្ញាក់ព្រឺត! ពេលឃើញវត្តមាន ប៊ុត សីហា បង្ហោះវីឌីអូតាមបណ្តាញទំនាក់ទំនងសង្គមធ្វើអោយមានទស្សនិកជនមានការភ្ញាក់ផ្អើល ដោយសារតារារូបនេះ ប៉ុន្មនខែមុន បានជួបប្រទះរឿងរ៉ាវជាច្រើន ដូចម្តាយក្មេករបស់តារាចម្រៀងលោក ប៊ុត សីហា ធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានផ្តាច់ កុងត្រាជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺដោយសារតែមានការពាក់ព័ន្ធគ្រឿងញៀន ធ្វើឲ្យហង្សមាសប្រកាសសុំផ្ដាច់កុងត្រារួចមកហើយ។

គួររំលឹកថា ខែមុនលោកក៏ធ្លាប់បានបង្ហាញការធ្វើតេសពិនិត្យទឹកនោមរបស់ខ្លួន រកសារធាតុញៀន ហើយដោយបង្ហាញលទ្ធផល បានលាងជម្រះនូវរឿងអាស្រូវរបស់ខ្លួនរួចមកយ៉ាងដាច់ស្រលះរួចមកហើយ។

ចម្លែកអីនៅក្នុងថ្ងៃនេះផ្ទាល់ មានប្រហែល២ម៉ោងមុននេះបន្តិចទេ តារាចម្រៀងលោក ប៊ុត សីហា រូបលោក បានបង្ហោះ វីដេអូ Live ចេញមុខសារជាថ្មីតាមរយៈការចូលរួមប្រគុំតន្ត្រីជប់លៀងមុនចូលឆ្នាំ ក្នុងកម្មវិធីបុគ្គលិកធានាគារអេសីលីដា។

ជាក់ស្តែង បើគ្រាន់តែលេខមុខសារជាថ្មី តាមរយៈការធ្វើ វីដេអូLiveក្នុងបណ្តាញសង្គមក្នុងការចូលរួមក្នុងកម្មវិធីមួយនេះ ធ្វើឲ្យហ្វេនៗ អ្នកគាំទ្ររូបលោក បានសម្តែងការនឹករលឹកសួរសុខទុក្ខ និងជាពិសេសសម្តែងសេចក្តីអាណិតដល់រូបលោកជាខ្លាំង នៅពេលដែលឃើញតារាចម្រៀងរូបនេះ ធ្លាក់ខ្លួនបែបនេះ។

សូមទស្សនាវីឌីអូរបស់ប៊ុតសីហាទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.