ឧកញ៉ា ឌួង ឆាយ បង្ហោះវីដេអូទាំងយប់ទាក់ទងរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា ស្តាប់ហើយពិតជាសោកស្តាយណាស់ …(មានវីដេអូ)

David

ចំពោះរឿងរ៉ាវដ៏កក្រើកត្រូវបានសមត្ថកិច្ចធ្វើការបើកកកាយឡើងវិញពាក់ព័ន្ធនឹងករណីអត្តឃាតរបស់អ្នកស្រី ចេវ សុវឌ្ឍនា កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ ប្រែមកជារឿងឃាតកម្មដ៏អាថ៍កំបាំងបំផុតខណៈពេលដែល អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានសារភាពថា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ ហើយពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនផងដែរ។

លោកឧកញ៉ា ឌួង ឆាយ ក៏បានចេញមុខបញ្ចេញមតិ ចំពោះករណីឃាតកម្មនេះផងដែរ។ លោកបាននិយាយថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវរូបនេះគឺជាមនុស្ស ដែលលោកធ្លាប់គោរព ចំពោះអត្តចរិតការងារ ហើយមិននឹកស្មានថា លោកបានធ្វើអំពើឃោរឃៅបែបនេះសោះ។

លោកក៏បានបន្ថែម និងសំណូមពរ ទោះជាយ៉ាងណាសូមកុំទាន់ឲ្យប្រជាជនចេញមុខដាក់ទោសលោក ឡាយ វណ្ណៈ អី គួរតែរងចាំការសម្រេចពីតុលាការសិន។

ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.