អីយ៉ា ពាក់មី នាំចាស់ៗ​ក្នុងភូមិមកលេងល្បែងប្រជាប្រិយយករង្វាន់ ធ្វើអោយចាស់ៗសើចកើនអាយុមិនតិចនោះទេ

CHEN.FONG

ក្នុងឳកាសបុណ្យចូលឆ្នាំនេះតារាកំប្លែងមានឈ្មោះល្បីល្បាញ នាយ ពាក់មី បានធ្វើដំណើរទៅលេងផ្ទះដែលជាស្រុកកំណើតរបស់នាយ នៅខេត្ត ស្វាយរៀង ជួបជុំបងប្អូន អ្នកភូមិស្រុក ហើយចូលរួមអបអរសាទរបុណ្យចូលឆ្នាំជាមួយគ្នា។ ដោយឡែក ដោយសារតារាកំប្លែងគឺមានគំនិតអ្វីៗតែងធ្វើអោយគ្រប់គ្នាសើចសប្បាយ នាយពាក់មីបានបានហៅទាំងក្មេងទាំងចាស់ក្នុងភូមិ មកលេងផ្ទះនាយ ហើយបង្កើតជាល្បែងប្រជាប្រិយលេងកម្សាន្តជុំគ្នា មើលទៅចាស់ៗសើចហារមាត់គ្រប់គ្នា ព្រោះបានសប្បាយជាមួយតារាកំប្លែង ហើយលេងល្បែងប្រជាប្រិយទទួលរង្វាន់ថែមទៀតផង។ លោកយាយលោកតាចាស់ៗសើចបិទមាត់មិនជិតទេ ព្រោះពាក់មីពូកែកូរចាស់ៗ។ បើយោងតាមរូបភាពលោកអ្នកទស្សនានេះលោកអ្នកនឹងដឹងហើយថាសប្បាយរីករាយយ៉ាងណា សូមទស្សនារូបភាពទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.