លោក ព្រាប សុវត្ថិ ទម្លាយតម្លៃខ្លួនកូនប្រុសសង្ហាៗ របស់លោក ពេលពួកគេឡើងច្រៀងនិងសម្តែងម្តងៗ ដែលមានតម្លៃដល់ទៅ ...

CHEN.FONG

ដោយសារមានការចង់ដឹងពីរឿងរ់ាវទាក់ទងនិងតម្លៃខ្លួនកូនប្រុសៗរបស់លោក ព្រាប សុវត្ថិ លោកបានទម្លាយអោយដឹងពី តម្លៃខ្លួនរបស់កូនប្រុសច្បងបូករួមជាមួយកូនប្រុសប្អូនទី២ ពេលឡើងឆាកម្តងៗ អោយសាធារណៈជនបានជ្រាបច្បាស់ទាំងអស់គ្នា។ គួររំលឹកដែលថា ក្រោយពីផលិតកម្មបានប្រកាសជាសាធារណៈ ក្នុងការចូលខ្លួនធ្វើជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ នាពេលបច្ចុប្បន្ននេះកូនប្រុសទាំង បី នាក់របស់លោក កំពុងទាក់ទាញនូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនប្រុសស្រីជាច្រើននាក់ ជាពិសេសយុវវ័យសម័យថ្មី។

តាមការសង្កេតតាមឆាកតន្រ្តីនានា ឃើញថាតែងមានវត្តមានកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ មកសម្តែងនិងច្រៀងជានិច្ចជាកាល ពេលនេះកូនៗរបស់លោកកំពុងមានរវល់ខ្លាំងក្នុងវិស័យសិល្បៈ ធ្វើដំណើរទៅសម្តែងតាមបណ្តាខេត្តនានា។

ដំណឹងមួយដែលបានពីប្រភពមួយបានចុះផ្សាយក្នុងស្រុក បានទម្លាយឱ្យដឹងដូច្នេះថា រាល់ពេលឡើងឆាកប្រគុំតន្រ្តីម្តងៗ កូនប្រុសទាំង២ គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ «ជាឪពុកទាមទារតម្លៃខ្លួនពីម្ចាស់កម្មវិធី រហូតដល់ទៅដល់ ១ ៥០០ ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះទេ»។

លើសពីនេះទៅទៀត​ ក្រៅពីមានទឹកដមសម្លេងពិរោះរបស់កូនៗរបស់លោក ថែមទាំងរូបសម្បតិ្តស្រស់សង្ហាទាំង ៣ នាក់ផងដែរ កូនប្រុស របស់លោក ព្រាប សុវត្ថិ ហើយមានទេពកោសល្យសិល្បៈទៅលើកឧបករណ៏តន្រ្តីបានយ៉ាងល្អ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.