នាយកុយ ជួបទុក្ខដោយបងប្រុសរបស់លោកឈឺធ្ងន់ចូលបន្ទប់សង្គ្រោះបន្ទាន់ នៅយប់នេះ ដោយនាយកុយជំរាបថា ...

ចិន.ហ្វុង

មានដំណឹងមួយនៅមុននេះបន្តិច មានការបង្ហាញពីតារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ មានការខ្វល់ខ្វាយយ៉ាងខ្លាំងក្រោយពី បងប្រុសបង្កើតរបស់លោក បានធ្លាក់ខ្លួនមានឈឺ ហើយនៅពេលនេះកំពុងតែទទួលការព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ នៅយប់នេះ ថ្ងៃទី១២ ខែមេសា​ ២០១៨។ យើងមានដំណឹងនេះដោយបានឃើញ គណីហ្វេកប៊ុករបស់លោកពូកុយ បានបង្ហោះរូបភាព ដោយមានជាមួយនឹងសារថា៖ “ពេលនេះបងប្រុសខ្ញុំកំពុងតែសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យលោកសង្ឃ គាត់មានកូនប្រុសតែមួយស្លាប់ចោលគាត់យូរហើយ។ ដោយបន្សល់កូនបីនាក់សុទ្ធតែស្រី ឥលូវមានសង្ឃឹមតិចណាស់ សូមជូនពរគាត់អោយឆាប់ជាអាណិតបងណាស់។ អត់ពីលោកឪពុកអ្នកម្តាយទៅមានបងប្រុសបងស្រីអាណិតគាត់ណាស់”។

សូមបញ្ជាក់ថា នាយកុយមិនបានបញ្ជាក់ឲ្យច្បាស់ពីបងប្រុសរបស់លោកធ្លាក់ខ្លួនឈឺជម្ងឺអ្វីខ្លះនោះឡើយ គ្រាន់តែបញ្ជាក់ថានៅក្នុងស្ថានភាពមួយសង្ឃឹមតិចណាស់ ក្នុងនោះក៏មានមហាជនជាច្រើនក៏នៅតែជូនពរឲ្យឆាប់ជាសះស្បើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.