សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថត និងសារមួយឃ្លា ទាំងព្រឹក ទាក់ទងនឹងពិធីរំលឹកខួបអាពាហ៍ពិពាហ៍កាលពីម្សិលមិញ ថា ...

David

កាលពីវេលាម្សិលមិញនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាកក្រហមកម្ពុជា បានរៀបចំពិធីរំលឹកខួបអាពាហ៍ពិពាហ៍ លើកទី៤២របស់សម្តេច ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។ នាព្រឹកនេះដែរ សម្តេចតេជោ ក៏បានបង្ហោះសារមួយឃ្លាទាក់ទងនឹងការរៀបចំពិធីមួយនេះ​កាលពីម្សិលមិញ ថា៖

“ម្សឹលមុិញថ្ងៃ៦មេសា២០១៨ធ្វើ ពិធីជួបជុំរំលឹកខួប៤២ឆ្នាំនៃការ រៀបការឬ៤៤ឆ្នាំនៃថ្ងៃជួបមុខគ្នា ដំបូងរវាងខ្ញុំនិងភរិយាខ្ញុំ។ កូន៥គូត្រូវជា១០នាក់រួមជាមួយ ចៅប្រុស ចៅស្រី២០នាក់ទៀត គឺជាគ្រួសារដ៍ធំមួយខុសប្លែកពី ៤២ឆ្នាំមុនដែលខ្ញុំនិងភរិយាមាន តែ២នាក់ប្តី ប្រពន្ធ៕”
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.