ក្តៅៗ! បែកធ្លាយប្រវត្តិ ចិត្តកោងកាងរបស់នាង ហ្គេច ក្រោយចាប់ខ្លួន ដោយសារដុតរោងចក្រប្ដីកាលពីម្សិលមិញ និងប្រើស្លាកលេខក្លែងក្លាយ (មានវីដេអូ)

CHEN.FONG

ក្រោយពីមានការឃាត់ខ្លួនស្ដ្រីជើងខ្លាំង ដៃឆៅ​​ ចិត្តសាហាវ ឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គេច ​ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ​ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានគេដឹងថាជារោងចក្ររបស់ប្ដីនាង ហើយ ក៏មានការទម្លាយពីរឿងអាក្រក់ៗដែលនាងធ្លាប់ធ្វើមកលើប្តី និង បទល្មើសផ្សេងៗទៀត។

ស្ត្រីមានឈ្មោះ​ កែវ​ រតនៈ​ ហៅ​ហ្គេច​ រូបនេះ ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង​ និង​ បើកឡានបុកពលរដ្ឋម្ដង​ និង​ មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់​ ។​ មានពេលខ្លះសម្ដេចតេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់ប្រកាសបញ្ជាឲ្យសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង​ ។​ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផង ក៏របូតចេញមកវិញ​ ប្រព្រឹត្តអំពើអាក្រក់ដដែល​ ។

សូមទស្សនាសម្ដីនាងហ្គេចផ្ទាល់តែម្ដង ៖

នេះជាវីដេអូ​និងរូបភាព ស្រីជើងខ្លាំងឈ្មោះ​ ខៃ​ ដារ៉ា​ ហៅ​ កែវ​ រតនៈ​ ហៅ​ រី​ ហៅ​ ហេង​ ហ្គេច​ ហៅ​ នាងហ្គេច​ បើកឡាន​បុកយុវជន​ មាស​ សុវុទ្ធី​ កាលពីថ្ងៃទី​ ០៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ កន្លងមក​ ។​ ជាប់គុក​បាន​ ៤​ ខែ​ ចេញមកវិញ​ ពាលដដែល​ ។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.