ស្រីស្រស់ ប៊េនី យ៉ាំង ក្តុកក្តួលពេលជួបបាន លោក យូឌីស្កូ ដោយមិនបានគិតទុកមុន

ចិន.ហ្វុង

ក្រោយពេលតារាសម្តែងល្បីឈ្មោះលោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយលោកអ្នកបានជ្រាបរួចមកហើយ កាលពី ៥-៦ខែមុន ដោយសារតែមានជម្ងឺដូចជា បញ្ហាក្រលៀនទាំងពីរ ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ ធ្វើឲ្យលោកធ្លាក់ខ្លួនស្គមស្គាំង និងមិនអាចចេញទៅសម្តែងរកថវិកាចិញ្ចឹមជីវិត។ ដោយឡែកក្នុងថ្ងៃអង្គារនេះផង ឃើញតារាសម្តែង កញ្ញា ប៊េនី យុាំង បានជួបលោក យូ ឌីស្កូ ដោយចៃដន្យដោយមានការអាណិតចំពោះរៀមច្បងដែលធ្លាក់ខ្លួនឈឺស្គមស្គាំង ហើយរូបនាងបានសរសេរនៅលើកផុសថា៖

“អាណិតសែនអាណិតមកជួបនៅក្រៅជូនលុយមិនចង់យកទៀត បើគាត់មិនឈឺខ្ញុំជឿថាគាត់មិនលាដៃហាមាត់សុំការជួយទេ។ តារាក៏ដោយមិនមែនតារាក៏ដោយជួយគ្នាជាការគួរ ជូនពរឆាប់ជា ឆាប់មានជំនួយគ្រប់ព្យាបាលណាម្ចាស់បង”។ គួរបញ្ជាក់ផងដែរថា ក្រោយពេលបង្កើតមូលនិធិជួយឧបត្ថម្ភ និងការជួយជ្រោមជ្រែងពីសប្បុរសជន អស់ពេលប៉ុន្មានមួយរយៈពេលរួចមក លោក យូ ឌីស្កូ ក៏ទទួលបានដំនឹងល្អហើយ ដោយទទួលបានឱកាសទៅវះកាត់ប្តូរក្រលៀននៅឥណ្ឌាដូចបំនងក្រោយពេលចូលឆ្នាំនេះហើយ៕

គួររំលឹកថា តារាសម្តែងស្រី ប៊េនី យ៉ាំង ដែលមានឈ្មោះ ដើម លី សុគន្ធារី គឺជាតារាមួយដួង ដែលល្បីល្បាញនៅក្នុងរង្វង់សិល្បៈ។ ហើយអ្នកគាំទ្រជាច្រើនក៏ស្រលាញ់តារាស្រីរូបនេះណាស់ ព្រោះក្រៅពីមានសមត្ថភាពសម្តែង នាងក៏មានរូបសម្រស់យ៉ាងស្រស់ស្អាត មានរាងស្រឡូនថែមទៀតផង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.