ចូលឆ្នាំថ្មីចូលមកដល់ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ យកថវិកាជូនសិល្បករជើងចាស់ផ្នែកអាយ៉ៃ លោកតា ផ្លុងមឿក ដែលកំពុងមានជំងឺ

CHEN.FONG

ឯកឧត្តម ខៀវ កាញ៉ារិទ្ធ នាឳកាសបុណ្យចូលឆ្នាំថ្មីនេះ ឯកឧត្តមបានយកថវិកាផ្ទាល់ខ្លួនទៅជូន លោកតា ផ្លុងមឿក ដែលជាសិល្បករជើងចាស់ផ្នែកអាយ៉ៃុ។ ដោយលោកតា ផ្លុងមឿក ពេលនេះមិនទាន់បានធូរស្រាលពីជំងឺសួត និងខួរក្បាលស្វិតនៅឡើយទេ។ ពេលថ្មីៗនេះ​ ដោយសារតែ លោកតា ផ្លុងមឿក ស្ថិតនៅក្នុងស្ថានភាពខ្វះខាតមុខក្រោយ ស្របនឹងពេលដែលជម្ងឺលោកតាត្រូវការថ្លៃព្យាបាលអស់ថ្លៃផងនោះ ហេតុនេះហើយ ទើបអ្នកសិល្បៈខ្មែរជាច្រើនរូប បានរួមគ្នាជួយដល់លោកតាម្នាក់បន្តិចតាមសណ្តានចិត្ត រហូតលោកតាបានធូរស្រាល និងអាចចេញពីមន្ទីរពេទ្យសង្គ្រោះបន្ទាន់បាន។ ដោយឡែក ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លៀតពេលទៅសួរសុខទុក្ខសិល្បករជើងចាស់រូបនេះផងដែរ។

ជាក់ស្ដែង ក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារឲ្យដឹងថា៖ «ថ្ងៃ​ចូលឆ្នាំ​ បាន​យក​សម្ភារៈ ​និង​ថវិកា​ខ្លះ​ទៅ​ជូន​បង​ ផ្លុង​មឿក​ អតីត​អ្នក​ចំរៀង​អាយ៉ៃ​ ។ ពេល​នេះ​ គាត់​មិន​សូវ​មាន​កំលាំង​កំហែង​ទេ​ តែក៏សប្បាយ​ចិត្ត​បាន​ជួប​គ្នា​» ។ ទង្វើររបស់លោក បានធ្វើឲ្យមហាជននាំគ្នាកោតសរសើរ និងគោរពគាំទ្រនូវទឹកចិត្តដ៏ប្រពៃនេះជាខ្លាំង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.