អាសូរខ្លាំងណាស់! នារីវ័យក្មេងម្នាក់កែសម្ភស្សមិនសមមុខ បែរជាគិតខ្លីប៉ុនប៉ងលេបថ្នាំ ដើម្បីបញ្ចប់ជីវិត (មានវីដេអូ)

ចិន.ហ្វុង

គួរឲ្យអាសូរណាស់! មានករណីមួយ នារីវ័យក្មេងម្នាក់ដោយសារតែទទួលបានការកែសម្ភស្សមិនត្រឹមត្រូវ ហើយទៅជាគិតខ្លី ដើរទៅទិញថ្នាំនៅពេទ្យ ដើម្បីបញ្ចប់ជីវិតតែមិនបានសម្រាចត្រូវបានសមត្ថកិច្ចដើរមកឃើញទាន់នៅក្បែរមន្ទីពេទ្យ ហើយធ្វើការហាមឃាត់ ករណីនេះកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ទល់មុខមន្ទីពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បើយោងតាមសំដីនារិរងគ្រោះដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា ” នាងស្រឡាញ់បបូមាត់រាងបេះដូង ដូចច្នេះនាងក៏បានទៅវះកាត់បបូរមាត់នៅមន្ទីពេទ្យកេតវ៉ាឌី ប៉ុន្តែគ្រូពេទ្យនៅមន្ទីពេទ្យមិនបានពិគ្រោះយោបល់អ្វីទេ ធ្វើការវះកាត់តែម្តង​”។

នាងក៏បានបន្ថែមទៀតថា៖ «បន្ទាប់វះកាត់រួចប្រហែលជាង១ខែ នាងសង្កេតឃើញថាបបូមាត់របស់នាងខើចមើលទៅអាក្រក់មើល នាងក៏បានទៅពិគ្រោះជាមួយពេទ្យម្តងទៀត តែពេទ្យថាមិនអីទេ បន្ទាប់នាងក៏បានទៅសួរកន្លែងហាងកែសម្ភស្សល្បីៗជាច្រើនគេប្រាប់ថាបបូរមាត់របស់នាងកាត់ខើចអស់ហើយ។

បន្ទាប់ពីលឺបែបនេះនាងក៏អសង្ឃឹមក៏ទៅទិញថ្នាំនៅពេទ្យ ហើយប៉ុនប៉ងលេបថ្នាំសំលាប់ខ្លួនភ្លាមៗ​ តែត្រូវបានសមត្ថកិច្ចនៅមុខមន្ទីពេទ្យប្រទះឃើញធ្វើការហាមឃាត់តែម្តង។

សូមទស្សនាវីឌីអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.