អាណិតណាស់! មកមើលទិដ្ឋភាពបុណ្យសពឪពុក របស់ ឌីជេ ក្តឹប ពិតជាមានសភាពស្ងប់ស្ងាត់ណាស់

ចិន.ហ្វុង

តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស គឺ ឌីជេ ក្តឹប កំពុងតែមានទុក្ខជាទម្ងន់ បន្ទាប់ពីឪពុកជាទីគោរពរបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែមេសា ២០១៨ ក្រោយធ្លាក់ខ្លួនឈឺអស់ពេលជាយូរ ហើយអ្វីដែលគួរឲ្យសង្វែកបំផុតគឺនៅសល់តែមួយថ្ងៃដល់បុណ្យចូលឆ្នាំថ្មី២០១៨ ស្រាប់តែ ឌីជេ ក្តឹប បែរជាបាត់បង់ឪពុកទៅវិញ ខណៈពេលមនុស្សក្នុងប្រទេស កំពុងតែសប្បាយជួបជុំគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ដោយឡែក បើក្រឡេកមកមើលពិធីបុណ្យសពឪពុក របស់ ឌីជេ ក្តឹប ពិតជាគួរឲ្យស្រណោះណាស់ ក្នុងនោះមិនសូវជាមានមនុស្សចូលរួមច្រើនទេ ដោយសារតែប៉ះចំថ្ងៃបុណ្យចូលឆ្នាំ។ សូមទស្សនាកម្ររូបភាពខាងក្រោម:

ដោយឡែក នេះគឺជាសារដ៏វែងមួយ របស់ ឌីជេ ក្តឹប បានបង្ហោះប៉ុន្មានម៉ោងមុនពេលដែលលោកឪពុករបស់ខ្លួនលាចាកលោកនេះ:

#ប៉ាគេងហាមាត់ចឹងទៅអាក្រក់មើលដល់ហើយប៉ាតែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាចអាចគេងលក់ស្រួលដោយមិនពិបាកខំទ្រាំដកដង្ហើមទាំងនិយាយមិនកើត ញុាំមិនបាន និងឈឺចាប់ចុកសព្វសាច់នៅក្នុងប្រាណរបស់ប៉ាដូចរាល់ដងទៀតនោះទេ ។ ពិសេស!គឺកូនសប្បាយចិត្តណាស់ដែលអាចបោកប្រាស់ប៉ាឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (#មុនគេងលែងក្រោកចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១មុឺនដុល្លារដែលកូនបានសន្យាថាៈ

“បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យហើយមកគេងបែបនេះនៅលើគ្រែក្នុងផ្ទះដ៏តូចចង្អៀតតែពោលពេញដោយភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់យើង” ។ ទើបបានជាប៉ាប្រឹងៗគេងរង់ចាំមើល”#លុយនិងឡាន” ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ាបានសន្យាខ្យល់បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃរហូតប៉ាអស់ចិត្តក៏ចាកចេញទៅទាំងស្ងប់ចិត្តដោយក្ដីអាណិតស្រលាញ់គ្រួសារយ៉ាងស្ងៀមស្ងាត់បំផុត ៕ សូម្បីតែមនុស្សស្រីដែលប៉ាស្រលាញ់បំផុត ក៏ប៉ាអត់ហ៊ានដាស់គាត់ឲ្យក្រោក ដើម្បីលាទៅដែរ ព្រោះខ្លាចគាត់យំមិនព្រមឲ្យប៉ាចាកចេញទៅទាំងដឹងថាប៉ាបានស្ងប់ចិត្តហើយ ។

អរគុណប៉ាដែលប្រឹងនិយាយប្រាប់កូនថា”#នែអាកូនឈាមថោក” ហែងមិនបាច់មកបោកអញថាមនុស្សប្រើគ្រឿងញៀនដូចហែងហ្នឹង មានអាណាគេព្រមឲ្យខ្ចីដល់១០០ដុល្លារនោះហ្អា (#កុំថាឡើងដល់១មុឺនដុល្លារនោះអាថោក) ។ ហាសហា!ពេលឮប៉ាប្រាប់បន្តថាៈ “ចាន់ សំណាង” កូនឯងត្រូវចាំថា ទោះបីជាកូនឯងយល់ដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្នកណាគេឲ្យតំលៃកូនដែរ (#បើកូនគ្មានលុយ)។ ហើយបើទោះបីជាកូនបានជួយគេឲ្យជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ក៏គេខ្ពើមនិងជួយកូនវិញណាស់(#ឲ្យតែកូនប្រើគឿងញៀន)ណាកូន ។

ហេតុដូច្នេះហើយ!បើកូនពិតជាមានឱកាសមានមនុស្សមានបុណ្យចិត្តធម៌ព្រមជួយកូននៅក្នុងគ្រាដ៏ក្រៀមក្រំនិងថោកទាបបំផុតនាពេលនេះ “សូមកូនមេត្តាប្រើជីវិត១នេះរបស់កូនផ្លាស់ប្ដូរខ្លួនឯងដើម្បីតបស្នងសងគុណដល់គេវិញណាកូនប៉ា ។ បាទប៉ា!កូនរកឃើញហើយ ហើយក៏បានយកលុយនិងឡានមកហើយដែរ តែពេលដាស់ប៉ាអត់ក្រោកចឹងទៅ កូនក៏ឲ្យគេយកលុយ១មុឺនដុល្លារនិងឡាន៤៧០ពណ៌សហ្នឹងទៅវិញតែម្ដងទៅ 😂😂😂ដើម្បីដូរយកឡានថ្មីដ៏ស្អាត១គ្រឿងឌុបប៉ាដើរលេងជុំវិញផែនដីនេះ ឲ្យសប្បាយចិត្តម្ដងណាប៉ា ប៉ុន្តែ!មិនត្រូវសន្យាជាដាច់ខាតថាប៉ាពិតជាអត់បានខឹងកូនទេ បើកូនអត់កុហក_។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.