នាយកុយនៅតែខំប្រឹងសម្តែង ជូនបងប្អូនខ្មែរនៅកូរ៉េទាំងញញឹម ទោះបីជាខ្លួនកំពុងជួបទុក្ខធំក៏ដោយ

David

លោកនាយ​កុយ រហូតមកទល់នឹងពេលនេះ គឺនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ ទាំងសំណាក់បងប្អូនក្នុង និង ក្រៅស្រុក។

ជាដំណឹងមួយដ៏សាកសសៅ កាលពីប៉ុន្មានថ្ងៃមុននេះ នាយកុយពិតជាមានភាពសោកសៅក្នុងចិត្ត ត្បិតបងប្រុសបង្កើតដែលខ្លួនគោរពស្រលាញ់ដូចឪពុកនោះ បានលាចាកលោកដោយរោគាពាធ។ តែយ៉ាងណាមិញ ទោះបីជាមានរឿងបែបនេះក្ដី តែនាយកុយនៅតែខំប្រឹងពង្រឹងចិត្តឲ្យរឹងមាំ បន្តការងារសិល្បៈដោយមិនរុញរាដែរ។

ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរនេះ តារាកំប្លែងរូបនេះមានឱកាសចូលរួមសម្ដែងនៅប្រទេសកូរ៉េ ទាំងទឹកមុខញញឹមញញែមដាក់ទស្សនិកជនដែរ។ ទង្វើរបែបនេះ បានធ្វើឲ្យប្រជាជនក្នុងស្រុក និងបងប្អូនខ្មែរនៅប្រទេសកូរ៉េ កាន់តែគាំទ្រ និងគោរពស្រលាញ់លោកកាន់តែខ្លាំងឡើង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.