ចូលឆ្នាំថ្មី ផ្ទះឆន សុវណ្ណរាជ រៀបចំពិធីមួយ ដើម្បីសុំសិរីសួស្តីជ័យមង្គល

David

កំពូលតារាចម្រៀងល្បីល្បាញប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បច្ចុប្បន្នកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងថ្មីៗរបស់លោក ដែលទើបតែចេញកាលពីប៉ុន្មានថ្ងៃមុននេះ។

ហើយឆ្លៀតពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ជិតឈានចូលមកដល់កាលពីម្សិលមិញនេះលោក ឆន សុវណ្ណរាជ និងក្រុមគ្រួសារ ក៏បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះលើករាសី នៅគេហដ្ឋានរបស់ខ្លួនផងដែរ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី ១៤ ខែមេសា ខាងមុខនេះហើយ។

ទោះបីជារវល់យ៉ាងណា ក៏តារាចម្រៀង លោក ឆន សុវណ្ណរាជ នៅតែចំណាយពេលជាមួយគ្រួសារដែរ ដោយមិនអាចអាក់ខានបាននោះទេ ពិសេសនៅក្នុងពិធីសូត្រមន្តលើករាសីនៅក្នុងផ្ទះរបស់តារាចម្រៀងរូបនេះ ក៏មានការរៀបចំបានយ៉ាងល្អសម្រាប់ថ្វាយព្រះសង្ឃ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.