បទថី្ម របស់ លោក ព្រាប សុវត្ថិ ទុករាំលេងកម្សាន្តអបអរឆ្នាំថ្មីខាងមុខ កន្រ្ទាក់មិនធម្មតា (មានវីដេអូ)

កំពូលតារាចម្រៀងល្បីលំដាប់ជួរ មុខប្រចាំប្រទេស លោក ព្រាប សុវត្ថិ កំពុងធ្វើឲ្យគ្រប់គ្នា កោតសរសើរមិនដាច់ពីមាត់ ពីទឹកដមសម្លេង ដែលលោកមាន តាមរយៈការច្រៀង អស់កាលជាច្រើនឆ្នាំ។
យោងតាមផេកផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទថ្មីរបស់ ខ្លាចាស់ ព្រាប សុវត្ថិ ដែលមានចំណងជើងថា«អូនកាចដូចខ្ទួយ» លើបណ្ដាញសង្គម។
ចំពោះបទថ្មីមួយបទនេះ សម្រាប់ត្រៀមចូលឆ្នាំថី្ម ក៏បានឆក់យកប្រជាប្រិយភាពពី ទស្សនិកជន ព្រោះមិនថាសាច់ភ្លេង ឬអត្ថន័យ ពិតជាឡូយ ទាក់ចិត្តប្រិយមិត្តគ្រប់វ័យ ៕
ចង់ជ្រាបច្បាស់ ស្ដាប់នេះទាំងអស់គ្នា៖
Leave a Comment