"ក្បាលហនុមានយក្ស" ដង្ហែរមកដល់ទីតាំងអង្គរសង្រ្កាន្តហើយ

David

បើតាមការបញ្ជាក់ពីអ្នកតំណាងព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឲ្យដឹងថា ព្រះភក្រ្ត័ហនុមាន ដែលធំមិនធ្លាប់មាន​ ត្រូវបានដង្ហែរមកដល់ទីតាំងបរិវេណ “ភូមិខ្ញុំ”​ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ឆ្នាំ២០១៨ហើយកាលពីម្សិលមិញនេះ។ ឯកឧត្តម សុខ សប្បាយណា ជាប្រធានលេខាធិការដ្ឋាន ប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឲ្យដឹងថា ថ្ងៃនេះ​នឹងមានការរៀបចំពិធីសែនព្រេន​ បើកព្រះនេត្រនៃព្រះភក្ត្រហនុមាន ដើម្បីដាក់តាំងបង្ហាញជាសាធារណ:ឲ្យទស្សនិកជនបានចូលទស្សនាកម្សាន្ត​ នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ​នាពេលខាងមុខនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.