វត្តពុទ្ធគីរីកម្ពុជា ដែលគ្រោងកសាងព្រះពុទ្ធរូប ជុំវិញភ្នំ ចំនួន ៨៤០០០ អង្គ តែបែរជាទទួលការបានការរិះគន់ទៅវិញ

David

ព្រះពុទ្ធរូបជាច្រើនម៉ឺនអង្គ កំពុងត្រូវបានកសាងជាបន្តបន្ទាប់ ដាក់តម្កល់នៅជុំវិញជំុវិញភ្នំ ក្នុងវត្តពុទ្ធគីរីកម្ពុជា ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គិតត្រឹមពេលនេះ ការកសាងព្រះពុទ្ធរូប បានចំនួន ២ម៉ឺនអង្គជាងហើយ ដោយក្នុងគម្រោង ត្រូវសង់រហូតមានចំនួនដល់ទៅ ៨៤០០០អង្គ។

ការកសាងរូបបដិមាទាំងនេះ ពិតជាប្រពៃណាស់ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅស្រុក បានទាំងចំនូល បានទាំងបុណ្យ និង ភាពរីកចម្រើនលក្ខណៈជារួមទាំងអស់គ្នា ហើយជាពិសេសនោះគឺ បានបង្ហាញនូវសាសនា និងរក្សាអោយឋិតឋេរយូរអង្វែងទៅហោង។

ទោះបីជាយ៉ាងណាក៏មានការបញ្ចេញមតិមិនគាំទ្រ ចំពោះការសាងសង់ រូបបដិមា ជាច្រើនបែបនេះផងដែរ ដោយមហាជនមួយចំនួនបានលើកឡើងថា: ហេតុតែមានជំនឿ ធំប៉ុនណាក៏អាចរលាយបានដែរ ដោយសារខ្វះការត្រិះរិះពិចារណារកហេតុផលខុសត្រូវនឹងឯង។ បំផ្លាញដើមឈើ ជំនួសមកវិញដោយរូបព្រះពុទ្ធរាប់ម៉ឺនអង្គ តើនេះជាពុទ្ធបំណងរបស់ព្រះទេ? ។ កន្លែងដែលគួរជួយមានច្រើនណាស់ ជនក្រីក្រ មនុស្សជួបការលំបាក ម្តេចក៏មិនទៅជួយ បែជានាំគ្នាមកធ្វើរឿងឥតប្រយោជន៍ទៅវិញ។ ងងឹតណាស់ ងងឹតណាស់ព្រះក៏លោកជួយបុគ្គលប្រភេទនេះមិនបានដែរ

តើបងប្អូនគិតបែបណាដែរ ចំពោះការសាងសង់បែបនេះ! សូមទស្សនារូបភាពខាងក្រោមនេះ:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.