នាយគ្រឿនចេញបទថ្មី "លីអូអើយ! លីអូ លីអូអ្នកណា?" ជួយស៊ែរផង ដើម្បីរកម្ចាស់លីអូពិតប្រាកដ ! (មានវិឌីអូ)

CHEN.FONG

ប្លែកៗ បែបកំប្លែងមកដល់ទៀតហើយជាមួយនាយ គ្រឿន "លីអូអើយ!លីអូ លីអូអ្នកណា? បើស្គាល់ម្ចាស់លីអូប្រាប់នាយគ្រឿនផង នាយគ្រឿនយកទៅសងវិញ ....ពិតជាប្លែកមែនបទ «លីអូអ្នកណា?» របស់នាយគ្រឿន សម្រាប់រាំ និងស្ដាប់កម្សាន្ត នាឱកាសបុណ្យឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។"

បកស្រាយដោយនាយគ្រឿនទាក់ទាញចិត្តស្នេហ៍ពីនារីដ៍ស្រស់ស្អាតម្នាក់សុំធ្វើជាម្ចាស់បេះដូង ទទួលបានផាហ៊ុម ពីនារីនោះទៀត តែធាតុពិតយល់សុបិនសោះ ហើយស្រាប់តែដឹងខ្លួនឡើង ឃើញឆ្កែពាំលីអូដាក់ក្បែរខ្លួន មិនដឹងរបស់អ្នកណា ក៍ច្រៀងប្រកាសស្វែងរកម្ចាស់តែម្ដង។

បទ «លីអូអ្នកណា?» នេះនិពន្ធ Melody និងទំនុកច្រៀង៖ យឹម តាស្រង់ ហើយ និពន្ធបទភ្លេង៖ ដា ភ្លេង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.