ថានៅលើឆាកទៅ ពេជ្រ ថៃ ពូកែកូរ តែដល់ពេលក្រៅឆាកវិញ ក៏មិនណយដែរ (មានវីដេអូ)

David

តារាចម្រៀងកុងត្រាវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃប្អូនកាន់តែ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ ថៃ កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែម បន្ទាប់ពីបានចេញបទចម្រៀង «រាំមួយៗ» ជាមួយកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបហើយថា កុមារា ពេជ្រ ថៃ នៅពេលឡើងឆាកម្តងៗ ប្អូនតែងតែចេះនិយាយកំប្លែងៗ មិនចេះរីងស្ងួត ដែលធ្វើឲ្យមហាជន ទប់សំណើចមិនបាននោះទេ គ្រប់ពេលដែល ពេជ្រ ថៃ ឡើងឆាកម្តងៗ។

យ៉ាងណាមិញ បើងាកមកមើល សកម្មភាពក្រៅឆាករបស់តារាចម្រៀងមាឌល្អិតរូបនេះវិញ ទើបធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលថា ពេជ្រ ថៃ ប្អូនមិនត្រឹមតែ​លេងសើចខ្លាំងនៅលើឆាកនោះទេ សូម្បីតែនៅក្រៅឆាកក៏ថៃ ពូកែកូរមិនណយនោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.