បទថ្មី ចំណងជើងកប់ « រាំលើកក្លៀក» បកស្រាយដោយកូនក្រុមរាំ ឱក សុគន្ធ គឺ កញ្ញា វីវី ចង្វាក់និងក្បាច់រាំមិនណយទេ (មានវីឌីអូ)

ចិន.ហ្វុង

ប្រហែលមានប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈស្គាល់ពីកញ្ញា វីវី កញ្ញាគឺជាអ្នករាំអាជីព ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ កញ្ញាធ្លាប់បានបំបែកក្បាច់រាំជាច្រើន ក្រមុំរូបស្រស់ម្នាក់នេះ ក៏ជាអ្នករាំប្រចាំ ក្រុមរបស់កំពូលតារាចម្រៀងល្បី លំដាប់ជួរមុខ កញ្ញា ឱក សុគន្ធញ្ញា ផងដែរ ការរាំរបស់កញ្ញាមិនចាញ់តារាបរទេសប៉ុន្មាននោះទេ។

ពេលនេះកាន់តែប្លែក ! ធ្លាប់តែឃើញការសំដែងក្បាច់រាំពីរក្រុម J Time Crew នៅលើឆាកប្ញក្នុងវីឌីអូផ្សេងៗ ប៉ុន្តែសំរាប់ក្នុងថ្ងៃនេះក្រុម J Time Crew នឹងមានអ្វីប្លែកសំរាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់ទស្សនាលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង។

លើសពីនេះទៅទៀត ពេលនេះកញ្ញា វីវី​ កំពុងប្រែខ្លួនទៅជាតារាចម្រៀងម្នាក់ដែរ ពេលកញ្ញាអាចរ៉េបបទចម្រៀង បានយ៉ាងស្ទាត់ជំនាញ អមជាមួយស្ទាល់ស្លៀកពាក់ស្អាត ដងខ្លួនស្រស់របស់កញ្ញា។

កញ្ញាបានក្លាយជាតារាចម្រៀងចំណូលថ្មី កញ្ញា វីវី បានចេញបទជាក្រុម ដែលមានចំណងជើងថា « រាំលើកក្លៀក» ជាមួយក្រុម J Time Crew ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តជាខ្លាំង ព្រោះមិនថាក្បាច់រាំនិងសម្លេងពិរោះរបស់នាង បូករួមជាមួយការសម្ដែងបានយ៉ាងសាកសម៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ ខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.