ម៉េង កែវពេជ្ជតា ប្រៀបធៀបចម្រៀងសម័យមុន និង បច្ចុប្បន្នខុសគ្នាដូចមេឃនិងដី ដោយសារតែ ...

CHEN.FONG

ថ្ងៃនេះអ្នកនាង ម៉េង កែវពេជ្ជត មានមតិខ្លះៗទាក់ទងនិងការតែងនិពន្ធចម្រៀងសម័យជំនាន់ថ្មីនេះ និង ការតែងនិពន្ធចម្រៀងសម័យជំនាន់មុនៗ ក្នុងនាមជាតារាចម្រៀងជើងចាស់មួយរូបដែរ ហើយធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង និងការគាំទ្រយ៉ាងខ្លាំងក្នុងវិស័យចម្រៀងតាំងពីអតីកកាល រហូតមកដល់ពេលបច្ចុប្បន្ន បានបញ្ចេញមតិ ប្រៀបធៀប ដោយលើកឡើងពីអត្ថន័យ ទៅលើបទចម្រៀងជំនាន់មុន និងបទចម្រៀងនាពេលបច្ចុប្បន្ន ដែលមានភាពខុសគ្នាជាខ្លាំងប៉ុណ្នា។

បើយោងតាមគណីហ្វេកប៊ុកផ្ទាល់របស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារជាមតិក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដោយរៀបថា៖ “បទចម្រៀងជំនាន់មុនចាក់ដោតចំដួងចិត្តមនុស្សគ្រប់កាលៈទេសៈ ឯបទចម្រៀងបច្ចុប្បន្ននេះ​ ពាក្យរាក់ៗ​ ស្តាប់មិនបានមួយដង្ហើម​ក៍ភ្លេច​! ហេតុអី​? ឬមនុស្សឥឡូវលែងរៀនអក្សរសិល្ប៍អស់ហើយ​? សំនួរពីអ្នកស្តាប់”។ ក្រោយពីបានបង្ហោះសារមានមហាជនមួយចំនួនបានយល់ស្របនូវការលើកឡើងរបស់តារាចម្រៀងជើងចាស់រូបនេះ។ តើប្រិយមិត្តអ្នកអានវិញយល់យ៉ាងណាដែរ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.