ផ្អើលអស់អ្នកបាត់ដំបង! ក្រោយប្រទះឃើញគ្រាប់បែកដៃ ពិនិត្យរួច ទើបដឹងថាវាជា ...

CHEN.FONG

នៅម៉ោង​៣​រសៀលកាលពីម្សិលមិញ​ ថ្ងៃ​ទី​១២ ខែ​មេ​សា មានជន​មិន​ស្គាល់​មុខ​បានយក​គ្រាប់បែកមក​ប៉ោះចោល​នៅ​លើ​ចិញ្ចើម​តាមផ្លូវ​មួយ​ ស្ថិត​ក្នុងភូមិ​ម្នាស់​កាល ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែលជារឿងដែលប្រជាជនមានការភ័យខ្លាចនិង ភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយពីបានយកទៅពិនិត្យ សមត្ថកិច្ចបានជំរាបអោយមហាជនដឹងថា នេះមិនមែនជាគ្រាប់បែកអីនោះទេ គឺជាដែកកេះដុតតែប៉ុណ្នោះ។

សមត្ថកិច្ចបានបន្ថែមទៀតថា ដែកកេះនោះសម្រាប់ប្រើអុចបារី ដែលមានរូបរៀងធ្វើដូចជាគ្រាប់បែកដៃពិតៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរើសយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលអោយជួយសើបអង្កេត។ សមត្ថកិច្ចបានណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមកុំប្រើប្រាស់វត្ថុណាមួយ ដែលងាយនឹងបង្ករឲ្យមានការភ័ន្តច្រឡំ ដូចជាករណីមួយ នេះជាដើម ហើយសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាផ្តល់ពត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ក្នុងករណីប្រទះឃើញវត្ថុឬសម្ភារៈណាមួយដែលមានការសង័្សយ ដើម្បីសម្ថកិច្ចនគរបាលមានវិធានការត្រួតពិនិត្យ និងដោះស្រាយជូនជាបន្ទាន់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.