សំណាងល្អមែន! ក្មេងស្រី២នាក់ជួបគ្រោះថ្នាក់ចរាចរណ៏ ត្រូវបាន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ជួយយកអាសារហើយ ថែមទាំងមានពាក្យពេចន៏ខ្លះចង់ណែនាំ ...(មានវីដេអូ)

CHEN.FONG

មានករណីមួយត្រូវបានឲ្យដឹងពីគណីហ្វេសប៊ុក របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ផ្ទាល់​ ហើយលោកបានបង្ហោះពីដំណឹងមួយ ក្នុងនោះមានក្មេងស្រីពីរនាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូដោយខ្លួនឯង តែសំណាងល្អជួប ឧកញ៉ា ម៉ុង ឫទ្ធី ចិត្តធម៌ដឹងយកទៅព្យាបាល លោកក៏មានប្រសាន៏រៀបថា៖

"កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៤ ខែមេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​១១ៈ៤០នាទី ក្នុង​ដំណើរ​មកពីសួរសុខទុក្ខ បុគ្គលិក​ កម្មករ​របស់លោកវិញ​ ដោយធ្វើដំណើរតាម​បណ្ដោយ​ផ្លូវ​ហ៊ុន​សែន​កែវ​ផុស​ ត្រង់​ចំណុច​កែង អូនង៉ែត​ គីឡូម៉ែត្រ​លេខ១៧៣ លោក​បានប្រទះ​ឃើញ​កុមារី​ពីរ​នាក់​ នាំគ្នា​បក់ដែស្ទាក់​រថយន្ត​ខ្ញុំ​​ បំណង​អោយជួយយកអាសារ​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ដូលម៉ូតូ​ដោយខ្លួន​ឯង​​ ឃើញ​ដូច្នេះ​ខ្ញុំក៏​​បានឈប់ជួយលើក​ជនរងគ្រោះ​យកមកកាន់​ គ្លីនិក​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ ឫទ្ធិ​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​សាតែ​​ មនុស្ស​ចាស់​ដែល​រងរបួស​នេះ​បណ្តោយ​អោយក្មេង​មិនទាន់​គ្រប់​អាយុ​បើកបរ​ ខ្ញុំក៏​សុំអំ​ពាវនាវ​ដល់​ប្រជាជន​យើង​នៅទូទាំង​ប្រទេស​មេត្តា​ កុំយកគំរូតាមគាត់នេះ​ជីវិត​មនុស្ស​ពិត​ជា​មិន​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទេ​។

សូមទស្សនាវិឌីអូខាងក្រោម៖

<

No comments

Powered by Blogger.