សាហាវណាស់! គ្រាន់តែមើលមុខរាក់ទាក់សោះ បែរជាត្រូវរងច្រើនកាំបិត ពីបុរសម្នាក់នេះ

David

រឿងហេតុមួយនៅក្នុង ប្រទេសម៉ាឡេស៊ី ដោយមានម្ចាស់តូបលក់អាហារមួយរូប ត្រូវបានវាយប្រហារ បន្ទាប់ពីបានញញឹមដាក់អតិថិជនម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Johor Bahru នាប្រទេសម៉ាឡេស៊ី។

បុរសជាម្ចាស់តូបលក់បាយវ័យ២១ឆ្នាំ បានញញឹមដាក់បុរសម្នាក់ នៅពេលដែលគេដើរជិតមកដល់តូបរបស់ខ្លួន។ គេក៏បានឮម្ចាស់តូបរូបនេះសើច «ហាហា» រួចក៏បង្កជាកំហឹងដល់បុរសដែលធ្លាប់ទទួលបានការព្យាបាលជំងឺវិកលចរិតនេះតែម្តង។

បន្ទាប់មកជនសង្ស័យវ័យ៣៣ឆ្នាំរូបនេះ ក៏បានវាយប្រហារទៅលើម្ចាស់តូបជាច្រើនកាំបិត ដោយសារតែគេគិតថា ម្ចាស់តូបនេះកំពុងតែចំអកឲ្យគេ។

ជនរងគ្រោះ បានរងរបួសនៅលើមុខ ថ្ងាស និងដៃខាងឆ្វេង។ សាក្សីមួយរូបបានប្រាប់ទៅកាន់សារព័ត៌មាន China Press ថា ចង្ការរបស់ជនរងគ្រោះ ស្ទើរតែដាច់រហែកចេញពីមុខ ដោយសារតែស្នាមកាំបិត។

ជនរងគ្រោះរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Sultanah Aminah បន្ទាប់ពីបានហូរឈាមអស់ជិតកន្លះម៉ោង។ ចំណែកជនសង្ស័យវិញ ត្រូវបានចាប់ខ្លួនដោយប៉ូលិស ពីបទប៉ុនប៉ងធ្វើឲ្យអ្នកដទៃរងរបួសដោយប្រើអាវុធ ឬឧបករណ៍គ្រោះថ្នាក់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.