អុញនោះ! សិស្សវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ មួយក្រុម ចេញមុខបកស្រាយ ក្រោយមានមតិរិះគន់ថា ស្លៀកឈុតបុរាណថៃ

CHEN.FONG

កាលពីថ្មីៗនេះ! មានមតិរិះគន់យ៉ាងខ្លាំង ទៅកាន់សិស្សវិទ្យាល័យ១ក្រុមបាននាំគ្នាស្លៀកឈុតបុរាណ នៅក្នុងកម្មវិធីបុណ្យផ្កា នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ហើយមានមហាជនមួយចំនួនលើកឡើងថា ជាឈុតបុរាណរបស់ថៃ។ ជាមួយនឹងការរិះគន់បែបនេះមក ប៉ុន្មានម៉ោងមុននេះ មានហ្វេសប៊ុកឈ្មោះ Winny Jane ដែលជាតំណាងឲ្យក្រុមសិស្សដែលបានស្លៀកឈុតបុរាណនេះ បានបកស្រាយ និងឆ្លើយតបទៅកាន់ការរិះគន់ថា៖

“វាចេះតែម៉េចហ្នឹង? នៅថ្ងៃបុណ្យផ្កាសាលាពួកខ្ញុំក៏បានស្លៀកពាក់ឈុតបុរាណបែបប្រពៃណី ដែលស្រដៀងនឹងប្រហាក់ប្រហែលនឹងឈុតថៃ ក៏មានអ្នករៀនបានចេះដឹងមួយចំនួនបានធ្វើការបញ្ចេញមតិបែប………ឥលូវសួរថាហេតុអី? ឆ្នាំហ្នឹងជាឆ្នាំចុងក្រោយសម្រាប់ពួកខ្ញុំអញ្ចឹងហើយក៏នាំគ្នាសម្រេចចិត្តស្លៀកឈុតឲ្យដូចគ្នាទាំងអស់គ្នាហើយបានថតទៅឃើញស្អាតទាំងអស់គ្នាអត់មានគោលបំណងចង់ផ្សព្វផ្សាយវប្បធម៌អ្វីទេ។ ចំណែកឯរឿងសំពត់ ដោយពួកខ្ញុំឃើញក្រណាត់ថៃស្អាតហើយតម្លៃរាងធូរថ្លៃក៏សម្រេចចិត្តយកក្រណាត់ថៃ មកកាត់ធ្វើជាសំពត់ (ការស្រលាញ់ សិទ្ធរបស់បុគ្គល)។

ម្យ៉ាងវិញទៀតក្នុងក្រុមរបស់ពួកខ្ញុំក៏មានអ្នកកូនកាត់ថៃប៉ុន្មាននាក់ដែរ ក៏បានសម្រេចចិត្តថាចង់ស្លៀកឈុតហ្នឹងដោយគិតថាវាសាមញ្ញហើយម្យ៉ាងវិញទៀតវប្បធម៌ខ្មែរហើយ និង ថៃប្រហាក់ប្រហែលគ្នាព្រោះដោយសារតែថៃគេមានវប្បធម៌ដូចយើងដែល……(អត់ហ៊ាននិយាយទៀតទេ ខ្លាចនិយាយវែងឆ្ងាយទៅខុសទៀត)។ ដោយឡែកពួកខ្ញុំក៏បានផុសរូបជាលក្ខណៈធម្មតាក៏ស្រាប់តែមានអ្នកស្រលាញ់វប្បធម៌ជាតិនិយមមួយក្រុមគាត់បានធ្វើការបញេ្ចញមតិបែបដឹងច្រើន ហើយក៏បានថាពួកខ្ញុំអត់ខួរដែលយកឈុតប្រទេសគេមកស្លៀក….ណ្ហើយមើលសំដីនិងមុខមាត់អ្នកមានខួរចុះ។ ក៏គ្រាន់តែចង់ប្រាប់ថាទោះបីជាយ៉ាងណាក៏ពួកខ្ញុំយកលុយរបស់ពួកខ្ញុំទៅរៀបចំកាត់ខ្លួនឯងទាំងអស់អត់បានយកលុយអ្នកវប្បធម៌និយមឯងមករៀបចំទេ។

ហើយក៏ចេះឈឺក្បាលហាលថ្ងៃជំនួសម៉េស តែតាមខ្ញុំគិតមែនឈឺជំនួសទេ ដូចជាមានអាជម្ងឺប្រភេទតពូជ គឺជម្ងឺទើស រឺក៏ជម្ងឺឈ្នានីស ដែលវាដិតដាមក្នុងក្រយៅខួរក្បាលរបស់ពួកយើងហ្នឹងប្រហែលជាង។ ហើយពួកខ្ញុំដូចអត់បានធ្វើអ្វីខុសដល់វប្បធម៌ជាតិធ្ងន់ធ្ងរទេ តែខ្ញុំឃើញពួកគ្នាគាត់ដែលតាមថាពួកខ្ញុំហ្នឹងមានសមាជិកខ្លះៗដែលមានមាយាទបែកស្លុយដែលសង្គមបច្ចុប្បន្នគេមិនសូវពេញចិត្ត របៀបហ្នឹងមែនបានគេហៅមុខមាត់ជាតិនិងវប្បធម៌។ ចឹងបានថាលាងខ្លួនវាមិនទាន់ស្អាតទេតែចូលចិត្តណាស់អាដើរលាងគេហ្នឹង ជើងខ្លួនកំពុងតែដើរជាន់លាមក តែដើរសើចយំចង្អុលថាជើងគេប្រលាក់ដី។

ហើយថាពួកខ្ញុំយកវប្បធម៌ថៃមកស្លៀកពាក់ក៏ប៉ុន្តែខ្លួនតាមដាន ថៃ ដែលសោះហ្នឹងហា ហើយបើនិយាយពីសំដីពួកអ្នកដើរប្រដៅគេវិញមិនបាច់និយាយ សីលធម៌គាត់ឡើង hight in sky ហើយពួកខ្ញុំក៏សូមទោសផងដែរបើពួកខ្ញុំខុសឆ្គងអីដោយសារតែការស្រាវជ្រាវរបស់ពួកខ្ញុំមានកម្រិត”។ គួរបញ្ជាក់ផងដែរថាក៏មានមហាជនមួយចំនួនលើកឡើងថា នេះគឺជាឈុតខ្មែរ នាសម័យលង្វែក ក៏មានអ្នកលើកឡើងថា ឈុតនេះគឺជាឈុតថៃ ១០០% ។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.