ទ្រាំលែងបានហើយ! លោក អនុបណ្ឌិត ឈិន សីហា ប្រតិកម្មភ្លាមៗ ក្រោយផ្ទុះការចម្អកនិងរិះគន់លោកថា៖ ...

CHEN.FONG

មានករណីចម្លែកមួយបានកើតដែលលោកអ្នកមួយចំនួនបានជ្រាបរួចមកហើយ ក្នុងបណ្តាញសង្គមដែលមានរូបភាពក្នុងពីធីភ្ជាប់ពាក្យ ដែលឧទេសនាម កូនប្រុស នៅលើជញ្ជាំង ដាក់ថា «អនុបណ្ឌិត» ពេលនេះកំពុងមានភាពចម្រូងចម្រាស់កាន់តែខ្លាំង ហើយកាន់តែចាប់អារម្មណ៍ទៀតនោះ នៅលើហ្វេសប៊ុក មហាជនមួយចំនួនមានការពេបជ្រាយ និងសើចចម្អក់ទៅលើរូបភាពលោកថា មានអំនួតអួតអាងជ្រុល បណ្ដាលឲ្យមានការស៊ែរ និងចែករំលែកតៗគ្នាមិនចេះចប់ មិនចេះហើយ។ រហូតដល់ពេលនេះ មានគេហទំព័រសារព័ត៌មាជាច្រើនបានយកទៅចុះផ្សាយជាច្រើនថែមទៀតផង ។

ដោយអត់ទ្រាំពុំបាននឹងទង្វើរនេះ លោក ឈិន សីហា ដែលជាសាម៉ីខ្លួនផ្ទាល់ បានចេញមុខស៊ែរនូវរូបភាពមួយ រួមជាមួយនឹងសារដែលមានអត្ថន័យចាក់ដោតអ្នកធ្លាប់ពេបជ្រាយលោកទាំងឡាយ។

បើយោងតាមសារមួយនេះបានរៀបរាប់ថា៖ «តម្លៃសីលធម៌សង្គម Social Moral Value! មនុស្សម្នាក់ៗមានតម្លៃនិងសីលធម៌រស់នៅរៀងៗខ្លួនសម្រាប់សង្គមមួយនេះ។ ការកើតមករបស់មនុស្សមិនមែនដោយចៃដន្យនោះទេ តែសភាវធម៌និងធាតុជួយជំរុញឲ្យកើតឡើងមក។ មនុស្សខ្លះកើតមកនាំមកជាមួយនូវតម្លៃសីលធម៌ សុភាពរាបសារ វិចារណញ្ញាណមកជាមួយជានិច្ច ផ្ទុយទៅវិញមានមនុស្សមួយចំនួនកើតមកនាំយកតែភាពកម្លៅ ល្ងង់ ភាពហៃអើ និងការបំពុលសង្គមមកជាមួយតែម្តង។ ខ្ញុំមិនយល់ថាសីលធម៌នោះជាអ្វីនោះទេ តែគ្រួសារខ្ញុំ លោកគ្រូអ្នកគ្រូ ញាតិមិត្រតែងតែបានផ្តល់យោបល់ដល់ខ្ញុំថា « សីលធម៌គឺធម៌ដែលនាំឲ្យមនុស្សនៅជុំវិញខ្លួនយើងបានសុខ នោះជាសីលធម៌ដ៏ប្រសើរ »។ ខ្ញុំតែងតែទន្ទេញនិងចងចាំជានិច្ចនូវគតិទាំងអស់នេះ។ ខ្ញុំមិនចាត់ទេថា បុគ្គលជំពូកខ្លះមានសីលធម៌ឬគ្មានសីលធម៌ តែសកម្មភាព ទង្វើ ភាពអវិជ្ជមានរបស់ពួកគេវាស្តែងឲ្យឃើញតែម្តង។

មនុស្សគប្បីយល់ឲ្យបានច្បាស់លាស់ពីព័ត៌មាននានាដែលខ្លួនបានជួបប្រទះ ជាជាងបណ្តោយខ្លួនឲ្យធ្លាក់ខ្លួនក្នុងអន្លង់ពាលគឺសេចក្តីមិនល្អដែលសង្គមពុំឲ្យតម្លៃ។ មនុស្សគប្បីព្យាយាមធ្វើសេចក្តីល្អបង្ហាញទៅមនុស្សគ្រប់គ្នា ជាជាងធ្វើសេចក្តីអាក្រក់ជះលើបុគ្គលជុំវិញហើយជម្រាបថានេះជាសេចក្តីល្អពិត។ ភាពច្រណែន ភាពអវិជ្ជា មោហៈ ការធ្វើសកម្មភាពដោយខ្វះការពិចារណា ទាំងអស់នេះបានច្រានបុគ្គលៗឲ្យធ្លាក់ក្នុងរណ្តៅខ្លៅ រណ្តៅអាប់យស គ្មានការរាប់អានពីរជ្ឈដ្ឋានទួទៅ ពិសេសនឹងធ្វើឲ្យខ្លួនមានវិប្បដិសារីនាពេលខាងមុខ។

វាជាសត្វគួឲ្យស្រឡាញ់និងចិញ្ចឹម។ តែបើមនុស្សធ្វើខ្លួនឲ្យទៅជាឆ្កែវិញ មានន័យថាអន់ជាឆ្កែទៅទៀត។ សូមកុំតាំងខ្លួនជាមនុស្សឆ្កែ ដោយសារទង្វើអគតិមួយពេលរបស់ខ្លួន។ មួយវិញទៀត មនុស្សមារយាទសេក ឃើញគេថាអ្វីក៏ស្រែកនិងហៃអើតាមគេចាក់ ដោយមិនដឹងថានោះជាអ្វី ពិតឬទេ ច្បាស់ឬអត់ សម្បូរណាស់សេកប្រភេទមនុស្សនេះ។ ចូរធ្វើខ្លួនឲ្យក្លាយជាសេកដែលគួរឲ្យស្រឡាញ់ កុំធ្វើខ្លួនជាសេកដែលគេខ្នាញ់ចង់តែអារ~ក បែបនេះ។ ភ្ញាក់ខ្លួនមិនទាន់ហួសពេលទេ ម្នាលមនុស្សខ្លៅមួយចំនួន សូមធ្វើជាធនធានរបស់សង្គម ចូលរួមអភិវឌ្ឍសង្គមជាតិ ជាជាងបំផ្លាញជាតិតាមរយៈសកម្មភាពឥតប្រយោជន៍របស់ខ្លួន។ សូមកុំមានសេចក្តីប្រមាថបន្តទៀត។ សេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ជានិច្ច។ ខ្ញុំតែងតែដេកលក់ជានិច្ចពីព្រោះមិនបានធ្វើអាក្រក់តបទៅវិញ ប៉ុន្តែបុគ្គលទាំងអស់នោះនឹងមិនដេកលក់ទេក៏ព្រោះតែបានបំពេញតែសេចក្តីអាក្រក់នានានោះ។ សរុបសេចក្តីមកតម្លៃសីលធម៌សង្គមជាមាគ៌ាវាស់នូវកម្រិតពុទ្ធិ គតិ សមត្ថភាព នារបស់មនុស្សក្នុងការរស់នៅនានា។ ខ្ញុំនៅតែជាខ្ញុំ បុគ្គលមិនមែនខ្ញុំបើមិនយល់មេត្តាសួរ សុ.ចិ.បុ.លិ. សូមកើតមានជានិច្ច» ៕

No comments

Powered by Blogger.