ក្តៅៗ! មានករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបានកើតឡើង នៅស្រុកព្រៃនប់ រថយន្តបុករថយន្ត សូមមេត្តាបងប្អូនបង្កើនការប្រុងប្រយ័ត្នពេលបើកបរ

ចិន.ហ្វុង

ពីស្រុកព្រៃនប: (ដំណឹងបឋម)នៅថ្ងៃទី​១១ ខែ​មេសា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៣:០៥នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២០១-២០២​ ស្ថិត​នៅ​ក្នុង​ភូមិ​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ដឹកដីនិង​ រថយន្ត​ហាយឡិនឌរ័ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០៥នាក់​ ។ ​ភ្លាមៗ សមត្ថកិច្ចមិនទាន់ស្រង់បានពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរនៅឡើយ រីឯវត្ថតាង​រថយន្ត​ ចំនួន​ ០២គ្រឿង​ សមត្ថកិច្ចបានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ដោះស្រាយបន្ត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.