គួរអោយកោតសរសើរ! កូន​ខ្មែរ​មួយ​ក្រុម​​ផ្ដើម​គំនិត​​ផ្សព្វ​ផ្សាយ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ សម្រាប់​ស្លៀកពាក់​ចូល​ឆ្នាំ​ថ្មី​ (មានវីឌីអូ)

ចិន.ហ្វុង

ក្នុងឳកាសសង្ក្រាន្ដឆ្នាំ​ថ្មីនេះ​ប្រទេស​៣ ដែលបានប្រារព្ធ ហើយ​មាន​វប្បធម៌​ស្រដៀង​គ្នា​ជា​មួយ​កម្ពុជា​ ក្នុងនោះប្រទេស​ថៃ​បាន​ធ្វើការរៀបចំ​ដាក់​ខោអាវ​ប្រពៃណី​ឲ្យ​ប្រជាជន​ស្លៀក​ពាក់​ដើរ​លេង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីនេះដែលគួរអោយចម្លែក។​ ការ​អនុវត្តន៍​ទទួល​បាន​ការ​គាំ​ទ្រ​ ហើយ​កោត​សរសើរ​ពី​ប្រជាជន​ថៃ​​យ៉ាង​ច្រើនដែរ។​ ដោយសារ​តែ​វប្បធម៌​ស្រដៀង​គ្នា​ខ្លាំង​ ទើប​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ស្រងាក​ចិត្ត​ចំពោះ​ការ​ស្លៀកពាក់​នេះ​ ដោយ​មើល​ទៅ​ដូចគ្នា​​នឹង​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ខ្លាំង។​ ដូចនេះ​ហើយ​ទើប​កាល​ពី​ពេល​ថ្មី​ៗ​នេះ​យុវជន​មួយ​ក្រុម​បាន​ធ្វើ​វីដេអូ​បំផុស​គំនិត​ឲ្យ​ខ្មែរ​យើង​ជា​ពិសេស​យុវវ័យ​ងាក​មក​ស្លៀកពាក់​បែប​បុរាណ​ប្រពៃណី​ខ្មែរ​ដើរ​លេង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។​

ជាការពិតណាស់ ក្នុង​កិច្ច​សម្ភាសន៍​នោះដែរ​ កញ្ញា​ ម៉ារ៉ាឌី​ រីហ្គែន​ ​ជា​និស្សិត​ និង​ជា​អ្នក​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​ម៉ូដ​ប្រពៃណី​ខ្មែរ​បុរាណ បាន​បកស្រាយ​ថា​ នាង​បំផុស​គំនិត​នេះ​ឡើង​ ដើម្បី​ជា​ការ​ចាប់​ផ្ដើម​ឲ្យ​យុវជន​ងាក​មក​ស្រលាញ់​ និង​ថែរក្សា​នូវ​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​ខ្មែរ​។​

រីហ្គែន បន្ថែម​ថា​ ៖"ទាល់​តែ​យើង​ចាប់​ផ្ដើម​មុន​គេ​បង​ ទើប​មាន​គេ​ចាប់​ផ្ដើម​បន្ត​បន្ទាប់។​ ចំពោះ​វីដេអូ​វិញ​ខ្ញុំ​មិន​ផ្ដោត​លើ​ជំនួញ​អី​ទេ​បង​ គឺ​ខ្ញុំ​ធ្វើ​ឡើង​ចេញ​ពី​ចិត្ត​ និង​ការ​ស្រលាញ់​ចូល​ចិត្ត​ប៉ុណ្ណោះ។​ ខ្ញុំ​ជឿ​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស្រលាញ់​សម្លៀកបំពាក់​បែប​ប្រពៃណី​នេះ​ដូច​ខ្ញុំ​ ហើយ​មាន​គំនិត​ការពារ​ និង​អភិរក្ស​"។​

ក្នុង​នោះ​ដែរ​ជា​និសិត្ស​ស្រី​ម្នាក់​ឈ្មោះ រស់​ ខេម​រី​ ហើយជា​អ្នក​ច្នៃម៉ូដ​សម្លៀក​បំពាក់​ផ្ទាល់ឆ្លើយ​តប​ទៅ​​នឹងពាក្យ​រិះ​គុណ​ធ្វើ​តាម​ថៃ​ថា​៖ "ការ​ពិត​ម៉ូដ​ប្រពៃណី​ខ្មែរ​មាន​ច្រើន​តាម​សម័យកាល​ខុស​ៗ​គ្នា​ ហើយ​សុទ្ធតែ​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​។ តែ​ដោយសារ​ប្រទេស​មាន​វប្បធម៌​ស្រដៀង​គ្នា តែ​មាន​ភាព​​​ជឿន​លឿន​ជាង​យើង​បាន​ដាក់​បង្ហាញ​មុន​ទើប​ធ្វើ​ខ្មែរ​មួយ​ចំនួន​យល់​ថា​សម្លៀក​បំពាក់​នេះ​ជា​របស់​គេ​ទៅ​វិញ​។​"

តាម​ការ​ផ្សព្វផ្សាយ​សម្លៀក​បំពាក់​របស់​ក្រុម​នាង មាន​ដាក់​លក់​ក្នុង​តម្លៃ​ដូច​ខាង​ក្រោម៖

-បង់​ក​ប្រុស ១២០០០​រៀល

-ស្បៃ​ស្រី ២០០០០រៀល

-សំពត់ ២០០០០រៀល

ជា​ចុង​ក្រោយ​ នាង​បាន​បន្ថែម​ថា៖​ ឆ្នាំ​នេះ​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​ ដូច្នេះ​ការ​រៀប​ចំ​ម៉ូដ​សម្លៀក​បំពាក់​នៅ​មាន​ចំណុច​ខ្វះ​ខាត​ តែ​នាង​សន្យា​ថា​ឆ្នាំ​ក្រោយ​នឹង​ស្វះ​ស្វែង​ស្រាវជ្រាវ​បន្ថែម​​ពី​ម៉ូដ​ខោអាវ​ខ្មែរ​ ដើម្បី​ច្នៃ​ម៉ូដ​ឲ្យ​បាន​លំអិត​ជាង​នេះ៕

សូមទស្សនាវីឌីអូរបស់ពួកគេ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.