ភ័យរត់ចែកជើងគ្នា! ដោយសាររថយន្តដឹកទំនិញធុនធំ ប្រឹងឡើងផ្លូវចំណោត ស្រាប់តែរអិលចុះមកឡើងលឿន….

CHEN.FONG

មានករណីមួយ កើតឡើងនៅលើផ្លូវមួយដែលធ្វើអោយគេគ្រប់គ្នាព្រឺងឆ្អឹងខ្នង ដោយសាររថយន្តធុនធំមួូយគ្រឿង យោងតាមប្រភពពីលោកពូ Huy bunleng បានឲ្យដឹងថា ពលរដ្ឋផ្ញើ Videoខ្លី បែបរន្ធត់នេះ បង្ហាញពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានរអិលថយក្រោយ នៅផ្លូវចំណោតចំណុចជិតផ្លូវចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ៩មេសា២០១៨នេះ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ទោះជាយ៉ាងនេះក្តីហេតុការណ៍នេះ បានធ្វើអោយប្រជាពលរដ្ឋនិងមហាជននៅពីក្រោយរថយន្តនេះ រត់គេចប្រសេចប្រសាច ដើម្បីគេចចេញពីគ្រោះថ្នាក់៕(គ្រោះថ្នាក់ណាស់បើគេចមិនទាន់…) ជាចុងក្រោយមសុំបងប្អូនឧស្សាហ៍យកយានយន្តទៅឆែកកុំឲ្យមានបញ្ហាដូចករណីនេះ ព្រោះវាគ្រោះថ្នាក់ណាស់៕

សូមទស្សនាវីឌីអូខាងក្រោមនេះដូចតទៅ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.