កម្រងអនុស្សាវរីយ៏បទចម្រៀង បុណ្យភូមិ២០១៨ ចេញជាផ្លូវការហើយ (មានវីដេអូ)

CHEN.FONG

មានការបង្ហាញពីកម្រងអនុស្សាវរីយ៏ជាវីឌីអូចម្រៀងបុណ្យភូមិ តាមរយៈបណ្តាញសង្គមហើយ នាឳកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលបានដាក់បង្ហាញនៅលើផេកផ្លូវការផ្ទាល់របស់បុណ្យភូមិ ចំណែកចំណងជើងបទនោះមានចំណងជើងថា «ឆ្នាំ​ច​ ៥ឆ្នាំ​» ​​ជា​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ ដែលមានការលាយឡំជាមួយក្បាច់រាំថ្មីបែបយុុវវ័យ ដែលមាន​អត្ថន័យ​ជួយ​លើក​ស្ទួយ​របាំ​បុរាណ​ខ្មែរ​​កេរ្តិ៍​ពី​ដូន​តា​ខ្មែរ ពិតជាពីរោះខ្លាំងណាស់ ហើយសែនសប្បាយរីករាយពេលបានឃើញសកម្មភាពក្នុងចម្រៀងផ្ទាល់ ហើយកាន់តែសប្បាយជាងឆ្នាំមុនទៅទៀត។

សូមទស្សនារូបភាពនិង វីដេអូចម្រៀងនៅខាងក្រោមនេះដូចតទៅ៖

ងាកមកមើលបទថ្មីនេះ ត្រូវបានអ្នកគាំទ្រគ្រប់គ្នាយ​ចាប់​អារម្មណ៍​ខ្លាំងជាងគេ បទ «ឆ្នាំ​ច​ ៥ឆ្នាំ» បុណ្យ​ភូមិ​ ក្នុងឆ្នាំទី៥នេះ គឺមានការបកស្រាយរួមគ្នា ការសម្ដែងរួមគ្នា ក្នុងនោះមានលោកលោក ពេជ្ជរិទ្ធ និងកញ្ញា ចំរើន សុភា បងស្រីបង្កើត កញ្ញា ចំរើន សុភ័ក្រ ថែមទៀតផង។

គួរបញ្ជាក់ថា៖ បទបុណ្យភូមិទាំងអស់គ្រប់Albumតាមពិធីបុណ្យជាតិនានាត្រូវបានបង្កើតឡើង ដោយក្រុមយុវវ័យខ្មែរមានដូចជា៖ Smallworld Smallband ក្រុមតូច ក្មេងខ្មែរ SievPhin Chong ជាដើម ដែលពួកគេតែងតែ ព្យាយាមរិះរកនូវអ្វីដែលជាបទពិសោធន៏របៀបថ្មី មកចែកជូនទស្សនិកជន មិត្តអ្នកគាំទ្រ មិនឲ្យខកចិត្តម្តងណាឡើយ៕

No comments

Powered by Blogger.