តោះយើង ! អ្នកណាទៅលេងបុណ្យភូមិខ្លះ ស្គាល់ផ្លូវនៅ?

ចិន.ហ្វុង

កាន់តែជិតដល់ហើយយើង បុណ្យភូមិ តើមិត្តៗយុវវ័យទាំងអស់ ត្រៀមខ្លួនរួចរាល់នៅ? ក្នុងការចូលរួមកំសាន្តនៅពិធីបុណ្យភូមិ ក្នុងឆ្នាំ ២០១៨នេះ?គួររំលឹកដែរថា បុណ្យភូមិលើកទី ៥ ក្នុងឆ្នាំ ២០១៨នេះ នឹងកំពុងខិតជិតមកដល់នាពេលខាងមុខនេះហើយ គឺនៅថ្ងៃ០៦-០៧-០៨ ខែមេសា ដែលមានទីតាំង នៅវត្តគោកអម្ពិល ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រង់ចាំទាំងអស់គ្នា ទៅចូលរួមទាំងអស់គ្នាណា មានយុវជន យុវតី និងបងប្អូនប្រជាជនខ្មែរជាច្រើន កំពុងតែត្រៀមខ្លួនរួមជាស្រេចក្នុងការបង្ហាញវត្តមាន ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងកម្មវិធីបុណ្យភូមិ ប៉ុន្តែបងប្អូនមួយចំនួន នៅមិនទាន់ដឹងនៅឡើយ ថាតើត្រូវធ្វើដំណើរទៅតាមណា ទើបដល់ទីតាំងបុណ្យភូមិ? បើយោងតាម ផេក «BonnPhum បុណ្យភូមិ» បានបង្ហាញផ្លូវធ្វើដំណើរ ៣ទីច្រក ដើម្បីជាការងាយស្រួល ដល់ប្រិយមិត្ត បងប្អូនប្រជាជន និងយុវជនទាំងអស់អាចធ្វើដំណើរទៅដល់ បានយ៉ាងរលូន ដោយក្នុងនោះរួមមាន៖

ច្រកទី១.ចម្ងាយ ៨គីឡូម៉ែត្រ អាចធ្វើដំណើរតាមដីក្រហមចូលច្រកខាងក្រោយ ច្រកទី២. ចម្ងាយ ៨គីឡូម៉ែត្រ អាចធ្វើដំណើរតាមមហាវិថីសម្ដេចតេជោ ហ៊ុន សែន បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រ ច្រកទី៣. ធ្វើដំណើរតាមផ្លូវ ២១៧ មកច្រមុះជ្រូកស្ទឹងមានជ័យ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រ បត់ឆ្វេងចម្ងាយ ៤គីឡូម៉ែត្រ ។ កុំភ្លេចណា សូមចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីលេងល្បែងប្រជាប្រិយខ្មែរយើងជាច្រើនទម្រង់។ តោះ! ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ពីផ្លូវ និង ទីតាំងបុណ្យភូមិនោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.