អ្នកនាង​ គង់ សុជាតិ​ បង្ហោះរូបស្និទ្ធ​ជាមួយ​សត្វពស់ថ្លាន់​ដ៏ធំ ថែមទាំងឌឺដង​ឲ្យ​ស្វាមីថា ...

David

ដោយយោងតាមគណនីផ្លូវការរបស់ អ្នកនាង​ គង់ សុជាតិ​ បានបង្ហោះរូបភាព​ប៉ុន្មាន​សន្លឹក​ ជាមួយ​សត្វពស់ថ្លាន់​ដ៏ធំ នៅ​ប្រទេស​សិង្ហបុរី ថែមទាំងឌឺដង​ឲ្យ​ស្វាមី​ ទោះ​ដឹង​ថា​ខ្លាច​សត្វ​នេះ​ក៏ដោយ។​

អ្នក​នាង គង់​ សុជាតិ​ បានឲ្យដឹងថា អ្នក​នាង​មិន​ខ្លាច​សត្វ​ពស់ ឬជីងចក់ នោះ​ទេ តែ​ដោយ​ឡែកស្វាមី​មាឌ​មាំ​របស់​អ្នក​នាង​ គឺ​ជា​មនុស្ស​ខ្លាច​សត្វ​ល្មូន​គ្រប់​ប្រភេទ​ អាច​និយាយ​បាន​ថា​ខ្លាច​រក​លេខ​ដាក់​គ្មាន​។

តែ​​ក្នុងរូប​ភាព​ដែលបង្ហាញលើកនេះ ពិធីការិនី គង់ សុជាតិ​ បែរជា​ផ្គើន​ចំពោះ​​ស្វាមី​ខ្លួន​ ដោយ​បាន​លី​ពស់​ថ្លាន់​យ៉ាង​ធំ ថែមទាំង​ភ្ជាប់​​ជាមួយ​សារ​មួយ​ឃ្លា ញោះ​លោក​ វិបុល ​ថា​៖ «​​​សប្បាយ​ណាស់​លោក​ប្តី​ មក​លេង​ពស់​ជា​មួយ​អូន​ អត់​មាន​អីគួ​ឲ្យខ្លាច​ផង​ហ្នឹង»។

គូ​ស្វាមី​ភរិយា​ពិធីករ​មួយ​គូ​ដ៏ល្បី​ ខុសប្លែកពីបុរស​នារីមួយ​ចំនួន​ ព្រោះតែ​អ្នក​នាង គង់​ សុជាតិ​ ធ្លាប់​​បាន​ប្រាប់​ថា​ អ្នក​នាង​មិន​ខ្លាច​សត្វ​ពស់ ឬជីងចក់ នោះ​ទេ តែ​ដោយ​ឡែកស្វាមី​មាឌ​មាំ​របស់​អ្នក​នាង​ គឺ​ជា​មនុស្ស​ខ្លាច​សត្វ​ល្មូន​គ្រប់​ប្រភេទ​ អាច​និយាយ​បាន​ថា​ខ្លាច​រក​លេខ​ដាក់​គ្មាន​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.