ក្តៅៗ! ជៀស ស្រួច អស់ពីគេតាមទារលុយ ឥឡូវឡានត្រូវគេលួច

ចិន.ហ្វុង

លោក ជៀស ស្រួច ដែលជាអាជ្ញាកណ្តាលប្រដាល់គុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍​បាយ័ន កន្លងមកតែងជួបរឿងអាក្រក់ៗ ធ្លាប់ពីហ៊ឺហារ ធ្លាក់ខ្លួនជាកម្មករអូសរទេះនៅព្រំដែនខ្មែរនិងថៃ ដល់ក្រោយមកបានចូលធ្វើការងារមានមុខមាត់បានបន្តិចវិញ អីលូវបែរជាធ្លាក់ខ្លួនទៅវិញទៀត។ មានការលេចឮថា លោក ជៀស ស្រួច បានជំពាក់លុយគេ ហើយត្រូវបានស្ត្រីម្នាក់គម្រាមចាត់វិធានការ ប្រសិនបើលោក ជៀស ស្រួច មិនសងលុយទេ ដល់ដំណឹងចុះក្រោយនេះមកទៀតឮថា កន្លែងការងារផ្អាកលោកមួយរយៈ ព្រោះតែលោកមិនគោរពម៉ោងការងារ​។

តែកាលពីព្រឹកមិញ ថ្ងៃទី១៣ មេសា ២០១៨ លោក ជៀស ស្រួច ជូនដំណឹងទៅសមត្ថកិច្ច អំពីការបាត់បង់ក្រដាសស្នាម បញ្ជាក់រថយន្តរបស់លោក ហើយលោកសង្ស័យលើមនុស្សម្នាក់ប៉ុន្តែមិនទាន់មានភស្តុតាំងគ្រប់គ្រាន់។

ក្នុងសារមួយ លោក ជៀស ស្រួច បានដាក់ថា៖ «ជំរាបសួរពុកម៉ែបងប្អូន និងបងៗជាសមត្ថកិច្ចទូទាំងប្រទេសឲ្យបានជ្រាបថា ខ្ញុំបានបាត់ក្រដាសស្នាម ទិញលក់ថយន្តម៉ាក corola03 ប្រហែលជា ២ឬ៣ថ្ងៃនេះ។ រថយន្តនេះជាកេរ្តិ៍ អំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានផ្លាកលេខ 1644»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.