ហួសចិត្ត! ម្តាយជនជាតិចិនម្នាក់ យកកូនក្អុករស់បញ្ចុកកូនតូចធ្វើជាចំណី ដោយសារគិតថា ... (មានវីដេអូ)

David

ម្តាយជាជនជាតិចិនម្នាក់ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់វីដេអូមួយត្រូវវាបង្ហោះសី្តពី ការដួសកូនក្អុកបញ្ចុកកូនប្រុសខ្លួនឯង ដូចហូបបាយដ៏គួរឲ្យញញើត ត្រូវបានបង្ហោះចែកចាយ ។

យោងតាមសារព័ត៌មាន Shanghaiistត្រូវបានគេរាយការណ៍ថា បង្ហោះចែកចាយកាលពីថ្ងៃអាទិត្យ ទី១ មេសា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់ស្រ្តីជាម្តាយ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានដួសកូនក្អុករស់ ដែលកំពុងហែក្នុងកូនចានចង្កឹះមួយ លើកបញ្ចុកដាក់ក្នុងមាត់កូន ឃើញហើយ ខ្ពើមរអើមជំនួស។ ប៉ុន្តែស្រ្តីជាម្តាយរូបនេះ បែរជាអះអាងថា វាជាឱសថជំនួយដល់សុខភាពដ៏ល្អទៅវិញ។

យ៉ាងណាមិញ តាមប្រពៃណីបុរាណវិទ្យារបស់ចិន កូនក្អុក ត្រូវបានគេដឹងថា គឺពិតជាមានសារៈសំខាន់ សម្រាប់សុខភាពយ៉ាងពិតប្រាកដមែន ដែលវាអាចជួយព្យាបាលជំងឺដុំពក និងថែមទាំងអាចជួយបន្សាបជាតិពុល ចេញពីក្នុងខ្លួនបានថែមទៀតផង។

បើតាមការឲ្យដឹង ពីខាងគ្រូពេទ្យខាងផ្នែកវះកាត់ជំងឺកុមារ បានអះអាងថា ការឲ្យកុមារទទួលទានសត្វកូនក្អុករស់បែបនេះ វាងាយនឹងធ្វើឲ្យឆ្លងមេរោគបាក់តេរី ឬពពួកប៉ារ៉ាស៊ីតជាខ្លាំង ដែលបង្កហានិភ័យដល់សុខភាពទៅវិញទេ។ ហើយក្រុមគ្រូពេទ្យ ក៏បានធ្វើការព្រមានពីបញ្ហាមួយនេះផងដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.