ឃាតករវ័យក្មេងសម្លាប់ក្មេងស្រីរុំការ៉ុង ពេលនេះសមត្ថកិច្ចបញ្ជាំរឲ្យធ្វើសកម្មភាពពេលសម្លាប់ឡើងវិញ ... (មានវីឌីអូ)

CHEN.FONG

ពេលនេះសមត្ថកិច្ចយកឃាតករសម្លាប់ក្មេងស្រីរៀននៅសាលាឯកជនពន្លកខ្មែរក្រុងប៉ោយប៉ែត មកធ្វើត្រាប់ នៅព្រឹកថ្ងៃទី01ខែ មេសា ឆ្នាំ2018។

គួររំលឹកដែរថាករណីក្មេងស្រី ដែលបានស្លាប់ ដោយស្នាដៃ ឃាតករវ័យក្មេងឈាមរាវ មានចិត្តកាចសាហាវ តែឈាមស្រែក ស្បែកហៅ ទង្វើ អមនុស្សធម៌របស់ជនល្មើស ត្រឹមមួយពព្រិច​ភ្នែក​ប៉ុណ្ណោះ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមបទបញ្ជាលោក ឧត្ដមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការ​ ខេត្ត បន្ទាយមានជ័យ​ កំណត់មុខសញ្ញា​ឃាតករ ធ្វើការចាប់ខ្លួនភ្លាមៗក្នុងបន្ទប់ជួល រកឃើញក្មេងស្រីរងគ្រោះ ដែលឃាតករ រុំបង់ស្អិត ដៃនិងជើង រុំមាត់និងច្រមុះ​ ដោយយកក្រមា​រឹតករ ថែមមួយតង់ទៀត ហើយបានច្រកចូលការ៉ុងរូតមាត់ ញាត់ចូលក្នុងទូរដាក់ខោអាវ ភ្លាមៗដែរ កម្លាំងអាវុធហត្ថបានជួយធ្វើចលនាសង្គ្រោះបឋម និងដឹកទៅមន្ទីរពេទ្យ​បង្អែកដីថ្មី តែក្មេងស្រីគួរឲ្យអាណិតនោះ បានផុតដង្ហើមតាំងពីនៅកន្លែងកើតហេតុម្ល៉េះ ( ថប់ដង្ហើម​ ) / សពក្មេងស្រី ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ នៅគេហដ្ឋាន ភូមិអាងសិលា ឃុំអូបីជាន់ ទាំងយប់ផងដែរ ។

សូមទស្សនាសកម្មភាពធ្វើឡើងវីញ របស់ឃាតករពេលសម្លាប់ក្មេងស្រីរងគ្រោះ

សូមទស្សនាវីឌីអូ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.