ពេលនេះទើបតែដឹងថា Adda អតីតធ្លាប់ធ្វើជាអ្នកបកប្រែ ឲ្យឈិន ឡុង កាលពី៩ ឆ្នាំមុន (មានវីឌីអូ)

ចិន.ហ្វុង

អ្វីដែលប្រិយមិត្តមិនបានចាប់អារម្មណ៏ពី អ្នកនាង Adda កាលពីអតីត ថាតើនាងធ្លាប់ធ្វើអ្វីខ្លះ មានការផ្សាយព័ត៌មានឡើងវិញពីមានកម្មវិធីដ៏ធំមួយ កាលពី៩ឆ្នាំមុននេះ ពោលគឺកម្មវិធី វប្បធម៌ សន្តិភាព កម្ពុជា ដែលបានរៀបចំឡើងនៅឯទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០០៩ មានការបើកបង្ហាញថាកាលពីអតីតកាលអ្នកនាង Adda ជាំអ្នកបកប្រែ លោក ឈិន ឡុង (Jackie Chan)។

វាជាការពិតណាស់ ដោយកាលនោះមានវត្តមានចូលរួមពីសំណាក់ កំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជាយើងជាច្រើនដួង និងជាពិសេសវត្តមានរបស់ កំពូលតារាភាពយន្តអន្តរជាតិ លោក Jackie Chan (ឈិន ឡុង)បានអញ្ជើញចូលរួមផងដែរ។

បើទោះបី វាបានកន្លងផុត៩ឆ្នាំទៅហើយក្តិ​ ទើបតែថ្មីៗនេះមានការចាប់អារម្មណ៍តាមរយៈសារព័ត៌មានមួយចំនួនបកស្រាយថា «តាមពិតអ្នកបកប្រែ ឲ្យលោកឈិន ឡុង» កាលពីអំឡុងពេលដែល លោកឈិន ឡុង មកប្រទេសកម្ពុជាដំបូង ពោលនោះគឺជាតារាចម្រៀងស្រីOriginal Song កំពុងតែល្បីឈ្មោះ កញ្ញា Addaសោះ។

លើសពីនេះទៅទៀត តារាចម្រៀងស្រី Adda អាចបកប្រែភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ហើយក៏ជាលើកទីមួយ ដែលនាងបានក្លាយជាអ្នកបកប្រែឲ្យតារាលំដាប់អន្តរជាតិគឺលោក ឈិន ឡុងនេះ៕ ចង់ជ្រាបច្បាស់មើលវីឌីអូខាងក្រោម៖

សូមទស្សនាវីឌីអូខាងក្រោម ដើម្បីជ្រាអោយច្បាស់ជាងនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.