ងាកមកមើល​ ការឆ្លើយសារភាពរបស់ស្រ្តីដៃឆៅចិត្តខ្លាំង ជិះ 570 ទៅដុតរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ ហើយហាមអ្នកជិតខាងមិនឲ្យយកទឹកពន្លត់ (មានវីឌីអូ)

CHEN.FONG

រំលឹកដែរថា កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ បានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងខាងលើឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គិច ក្រោយនាងបានធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ​ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានអោយដឹងថា មានករណីអគ្គិភ័យមួយកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១​០:​០០នាទី​ព្រឹក ថ្ងៃច័ន្ទ​ ០២កើត ខែពិសាខ​ ឆ្នាំ​ច​ សំរិទ្ធស័ក​ ពស​ ២៥៦២ ​ត្រូវនឹងថៃ្ង ទី​១៦​ ខែមេសា​ ​ឆ្នាំ​២០១៨​ ឆេះក្នុងរោងចក្រ​ ប្រាយវ៉េរ​ (BRIGHTWAY) ផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ នៅតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ​លេខ២៧ ស្ថិតក្នុងភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ក្រោយមកលោក​ឧត្ដមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ ស្នងការរងនគរបាលខេត្តកណ្តាល​ បានដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ទីតាំងខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល ចំនួន ២គ្រឿង និងរថយន្តជំនួយរបស់ទ័ពឆ័ត្រយោង​៩១១​ ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០(៧១១) ចំនួន​២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ ដែលបណ្ដាលអោយខូចខាត ឈើកៅស៊ូ ចំនួន​ ២០គីប។

ប្រភពពីសាក្សីបំភ្លឺ​សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា​ គាត់ឃើញរថយន្តមួយគ្រឿង​​ មានគ្នា​០៤ទៅ០៥នាក់​ បានចូលទៅដុតឈើ​ ហើយបានគំរាមមិនអោយអ្នកណាចូលទៅពន្លត់ភ្លើងកំពុងឆេះនោះទេ​ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន​ឈ្មោះ​ កែវ​ រតនះ​ ហៅចែ​ហ្គិច​ ភេទស្រី​ បើកបររថយន្ត LEXUS 570 ស៊េរី២០​១៧​ ពាក់ផ្លាកលេខ​ ខម​-៦៧៦២ គឺជាអ្នកដុត​ រួចបើករថយន្តចេញទៅតែម្ដង មួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយចេញមក និងមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។

ក្រោយបង្កហេតុរួចជនបង្កខាងលើ បានបើករថយន្ត Lexus 570 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ខម 02-6762 ធ្វើសកម្មភាពរត់គេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ឃាត់ចាប់បាននៅចំនុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់​ថា​ស្ត្រីឈ្មោះ​ កែវ​ រតន: ហៅ ហ្គិច​ ខាងលើនេះ ធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនសារមកហើយ ដោយកាលពីដប់ឆ្នាំមុន ធ្លាប់បានតុលាការផ្តន្ទាទោសពីបទ បាញ់បោះ​សេរី និងប្រើប្រាស់អាវុធខុសច្បាប់ និងក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប​ ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ៕

បើតាមការឆ្លើយសារភាពរបស់ស្រ្តីថា៖ «រូបនាងពិតជាបានចាក់សាំងដុតឈើកៅស៊ូក្នុងរោងចក្រ ប្រាយវ៉េរ ហ្វើនីឈ័រ ដែលជាកម្មសិទ្ធិរបស់ប្តីនាងពិតប្រាកដមែន ព្រោះតែរូបនាងមានទំនាស់ក្នុងគ្រួសារ ហើយប្តីនាងមិនព្រមចូលផ្ទះដើម្បី ដោះស្រាយគ្នា ទើបនាងសម្រេចចិត្តទៅដុតឈើកៅស៊ូក្នុងរោងចក្ររបស់ប្តីនាងតែម្តង។»

`
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.