ខ្លាំងបាត់! ស្រី្តដៃឆៅជិះ 570 ទៅដុតរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ ហើយហាមអ្នកជិតខាងមិនឲ្យយកទឹកពន្លត់ (មានវីឌីអូ)

CHEN.FONG

អាវុធហត្ថក្រុងឃាត់ខ្លួនស្ដ្រីជើងខ្លាំង នាងហ្គិច ក្រោយពីយកសាំងទៅដុតក្នុងរោងចក្រគ្រឿងសង្ហារឹម ប្រាយវ៉េ ឆេះយ៉ាងសន្ធោរសន្ធៅ​ កាលពីព្រឹកមិញនេះ! បើយោងតាមអាវុធហត្ថក្រុងដែលបានឃាត់ខ្លួនស្ដ្រីជើងខ្លាំងរូបនេះ ក្រោយពីនាងយកសាំងទៅដុតក្នុងរោងចក្រគ្រឿងសង្ហារឹម ប្រាយវ៉េរ ឆេះយ៉ាងសន្ធោរសន្ធៅ​ កាលពីព្រឹកមិញនេះ!

ខេត្តកណ្ដាល​ ៖ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងខាងលើឈ្មោះ កែវ​ រតនៈ ហៅ​ ហ្គិច ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ​ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត។

សមត្ថកិច្ចបានអោយដឹងថាមានករណីអគ្គិភ័យមួយកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១​០:​០០នាទី​ព្រឹក ថ្ងៃច័ន្ទ​ ០២កើត ខែពិសាខ​ ឆ្នាំ​ច​ សំរិទ្ធស័ក​ ពស​ ២៥៦២ ​ត្រូវនឹងថៃ្ង ទី​១៦​ ខែមេសា​ ​ឆ្នាំ​២០១៨​ ឆេះក្នុងរោងចក្រ​ ប្រាយវ៉េរ​ (BRIGHTWAY) ផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ នៅតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ​លេខ២៧ ស្ថិតក្នុងភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

លោក​ឧត្ដមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ ស្នងការរងនគរបាលខេត្តកណ្តាល​ បានដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ទីតាំងខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល ចំនួន ២គ្រឿង និងរថយន្តជំនួយរបស់ទ័ពឆ័ត្រយោង​៩១១​ ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០(៧១១) ចំនួន​២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ ដែលបណ្ដាលអោយខូចខាត ឈើកៅស៊ូ ចំនួន​ ២០គីប។

ប្រភពពីសាក្សីបំភ្លឺ​សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា​ គាត់ឃើញរថយន្តមួយគ្រឿង​​ មានគ្នា​០៤ទៅ០៥នាក់​ បានចូលទៅដុតឈើ​ ហើយបានគំរាមមិនអោយអ្នកណាចូលទៅពន្លត់ភ្លើងកំពុងឆេះនោះទេ​ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន​ឈ្មោះ​ កែវ​ រតនះ​ ហៅចែ​ហ្គិច​ ភេទស្រី​ បើកបររថយន្ត LEXUS 570 ស៊េរី២០​១៧​ ពាក់ផ្លាកលេខ​ ខម​-៦៧៦២ គឺជាអ្នកដុត​ រួចបើករថយន្តចេញទៅតែម្ដង មួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយចេញមក និងមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។

ក្រោយបង្កហេតុរួចជនបង្កខាងលើ បានបើករថយន្ត Lexus 570 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ខម 02-6762 ធ្វើសកម្មភាពរត់គេច ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ឃាត់ចាប់បាននៅចំនុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រួចបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់​ថា​ស្ត្រីឈ្មោះ​ កែវ​ រតន: ហៅ ហ្គិច​ ខាងលើនេះ ធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនសារមកហើយ ដោយកាលពីដប់ឆ្នាំមុន ធ្លាប់បានតុលាការផ្តន្ទាទោសពីបទ បាញ់បោះ​សេរី និងប្រើប្រាស់អាវុធខុសច្បាប់ និងក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប​ ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ៕

សូមទស្សនាវីឌីអូខាងក្រោម៖

`

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.