ហេតុតែស្រលាញ់ yaya ពេក! នារីភេទទី ៣ ម្នាក់ សុខចិត្តចំណាយប្រាក់យ៉ាងច្រើន ទៅកែសម្ផស្ស លទ្ធផលចុងក្រោយ ... (មានវីដេអូ)

David

ដោយយោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃ បានធ្វើការចុះផ្សាយពី នារីដែលជាភេទទី៣ ម្នាក់ សុខចិត្តចំណាយប្រាក់ប្រមាណជាង ១៦ ០៤០ ដុល្លារ ហ៊ានផ្សងនឹងផ្លែកាំបិត ទៅវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ ព្រោះនាងចង់បានមុខមាត់ដូចតារាសម្តែងស្រីដ៏ល្បី Urassaya Sperbund ដែលមនុស្សម្នាស្គាល់ច្បាស់ថា Yaya។

នារីម្នាក់នោះមានឈ្មោះថា Wanchaleom Jamneanphol បានបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញអំពីសម្រស់របស់ខ្លួនក្រោយពីបានវះកាត់រួច។

អ្នកនិយមប្រើប្រាស់បណ្តាញសង្គមដូចជានៅប្រទេស ថៃ និងបណ្តាលប្រទេសផេ្សងៗទៀតជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើសម្រស់របស់នាង។ ពួកគេបានប្រដូចថា Wanchaleom មើលទៅ ប្រៀបបានដូចជាបងប្អូនភ្លោះរបស់ Yaya យ៉ាងអីចឹងដែរ ។

នាងបានឆ្លងកាត់ការវះកាត់កែទម្រង់មុខ កែច្រមុះ និងកែចង្កា។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានគ្រូពេទ្យ ចាក់ខ្លាញ់លើផ្ទៃមុខផងដែរ ដើម្បីឲ្យ​មាន​មុខមាត់ដូច Yaya៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.