ខ្សែរភាពយន្តកាត់បីសាសន៏ ចូលរួមដោយតារាសម្តែង ៣ប្រទេស រួមគ្នា“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ចេញ Trailer ហើយល្អមើលកប់..(មានវីដេអូ)

ចិនហ្វុង

ថ្មីៗនេះ បានលេចឮបណ្តាព័ត៌មានផ្សេងៗជាច្រើន អំពីខ្សែរភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬភាសាអង់គ្លេស “Memories Of New Years” ដែលរួមសហការនិងសម្តែងចំនួន ៣ប្រទេសរួមមាន ប្រទេសខ្មែរ ថៃ និង ឡាវ ដែលធ្វើអោយកក្រើកពេញបណ្តាញសង្គម និង វិស័យផ្នែកភាពយន្ត ដោយទស្សនិកជនជាច្រើនក៏បានស្គាល់និងកំពុងរង់ចាំតាមដាន ទស្សនានិងមានសំណួរជាច្រើនទាក់ទងនឹងថ្ងៃចាក់បញ្ចាំងរឿងនេះផងដែរ...។

ខណៈពេលនេះដំណឹងមួយនេះ ត្រូវទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយ ដោយភាពយន្តខ្នាតធំរួមថត ៣ប្រទេសនេះនឹងមានដាក់បញ្ចាំងក្នុងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះដែលនឹងមានដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗទាំងអស់ទូទាំងប្រទេសកម្ពុជា...។ បើគិតពីថ្ងៃនេះទៅគឺនៅសល់ត្រឹមតែ ១៧ថ្ងៃ ទៀតតែប៉ុណ្ណោះ...។ ជាពិសេសគឺសាច់រឿងនេះនឹងធ្វើអោយទស្សនិកជនជក់ចិត្តឌិតអារម្មណ៍ជាមួយឈុតឆាកពិសេសៗជាច្រើន ទាក់ទងនឹងប្រពៃណីរបស់ ៣ប្រទេសនោះតែម្តង សំខាន់គឺតួសម្តែងរូបសង្ហាតំណាងអោយប្រទេសកម្ពុជាលោក ខាត់ វៃហាំង ក៏បានគ្រងដំណែងតួឯកជាមួយតួស្រីនៅឯប្រទេសថៃថែមទៀតផង...។

លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានប្រាប់ថា ក្នុងភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” នេះគឺពិតជាប្លែកជាងរឿងមុនៗឆ្ងាយ ព្រោះ រឿងនេះគឺមានការចូលរួមសម្តែងចំនួន៣ប្រទេស កម្ពុជា ថៃ និង ឡាវ បូកជាមួយនឹងសាច់រឿងល្អនោះ... លោករំពឹងទុកថារឿងនេះនឹងធ្វើអោយកក្រើកក្នុងឆ្នាំ ២០១៨ នេះផងដែរ...។

មកកុំអោយខកខានពេលវលាយូរមកទស្សនា Trailer រឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” ខាងក្រោមទាំងអស់គ្នា...!! បើបានទស្សនាហើយកុំភ្លេចរង់ចាំទៅទស្សនាទាំងអស់គ្នាណាធានាថាជក់ចិត្តឌិតអារម្មណ៍អង្គុយមិនហើបពីកៅអីតែម្តង...

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.