កប់ទៀតហើយ ! ជាមួយលោក ខេម ចេញបទថ្មី Original Song ថ្មិដូចគេបកកេស ចំណាយពេលតែមួយប់ (មានវីដេអូ)

David

តារាចម្រៀងសម្លេងស្អកពិរោះ លោក ខេម បច្ចុប្បន្នជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្ម ថោន បានបង្ហាញបទថ្មី របស់លោកហើយ ធ្វើអោយប្រិយមិត្តការភ្ញាក់ផ្អើលនិងចង់ស្តាប់គ្រប់គ្នា ក្រោយពេលឃើញបទថ្មី របស់លោកខេម ដែលត្រូវផលិតកម្មថោនបានបង្ហោះជាវីដីអូសម្លេងរួច កាលរាត្រីម្សិលមីញនេះ។

ក្នុងនោះដែរ លោកខេម បានរៀបរាប់យ៉ាងច្បាស់ថា ៖ « បទចម្រៀង ខ្ញុំលេងហ្គីតា ខ្លួនឯងហើយ សរសេរប៉ារូល អត្ថន័យខ្លួនឯង តើបងប្អូនគិតថាយ៉ាងណាដែរ លេងលេងទេកុំថាអីថាវ៉ាន់ណា បើសិនពិរោះ ស៊ែរ ម្នាក់មួយផង រាត្រីសួស្តី» ។

ទោះបីជាយ៉ាងណា លោក ខេម នៅតែសង្ឃឹមថា បទថ្មីនេះនឹងទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្ត ព្រោះនេះជាលើកដំបូង ដែលលោក ធ្វើចម្រៀង ដោយខ្លួនគាត់ផ្ទាល់ មិនថាសាច់ភ្លេង និពន្ធ ឬអត្ថន័យ គឺកើតចេញពីការខំប្រឹងប្រែងព្យាយាម របស់លោកពិតៗ ៕

ទស្សនាវីដេអូចម្រៀងខាងក្រោមទាំងអស់គ្នា ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.