កុំកុំ ក្លាយជាអ្នកប្រយុទ្ធ MMA ដើម្បីជួយសង្រ្គោះសិស្សរបស់ខ្លួន ក្នុងខ្សែភាពយន្តថ្មី (មានវីដេអូ)

David

បន្ទាប់ពីគម្រោងជាច្រើនដែលទទួលបានជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងខ្សែភាពយន្តដូចជារឿង Ip Man, Trilogy « XXX: The Return of Xander Cage »,រឿង "Rogue One: A Star Wars Story" និង "Chasing the Dragon" ពេលតារាក្បច់គុនចិន លោក Donnie Yen ឬកុំកុំ បានវិលត្រឡប់មកជាមួយ ភាពយន្តថ្មីដ៏គួរឱ្យរំភើប ។

ចំពោះរឿងថី្មបែបប្រភេទផេ្សងព្រេង ដែលផ្តោតសំខាន់លើការប្រកួតក្បាច់ប្រដាល់ចម្រុះដែលនឹងមានចំណងជើងថា "បងប្រុសធំ" ដែលពេលនេះលោក Donnie Yen ឬកុំកុំ ដើរតួជាគ្រូបង្រៀនម្នាក់។ ទោះជាយ៉ាងណាក៏ដោយគ្រោងទុកនៃខ្សែភាពយន្តនេះគឺមិនត្រឹមតែអំពីការប្រកួតក្បាច់ប្រដាល់ចម្រុះប៉ុណ្ណោះទេថែមទាំងប្រព័ន្ធអប់រំទៀតផង ។

លោក Donnie Yen បានឲ្យដឹងថា តាមពិតទៅខ្ញុំតែងតែចង់ថតខ្សែភាពយន្តអំពីការអប់រំ។ ឥឡូវនេះខ្ញុំមានសមត្ថភាពធ្វើវាដូច្នេះខ្ញុំចង់បង្កើតប្រធានបទដែលទាក់ទងនឹងសហគមន៍។

រឿងនេះផងដែរគឺមានគម្រោងរយៈពេលជាច្រើនខែមកហើយ ក្រោយពីបង្ហោះរូបថតមួយចំនួននៅពីក្រោយឆាកនៃគម្រោងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ខ្សែភាពយន្តរបស់គាត់ត្រូវបានដឹកនាំដោយលោក Kam Kar Wai ដែលធ្លាប់ជាជំនួយការកាលពីរឿង "Ip Man" និង "Ip Man 2" ។ វាក៏ជាសហតារាតារានិងក្បាច់គុនផងដែរដូចជា Jess Liaudin, Brahim Achabbakhe, Craig Miller និង Semiquaver Iafeta ។

រឿង "បងប្រុសធំ" នឹងធ្វើការដាក់បញ្ចាំងជាផ្លូវការ នៅខែមិថុនា ឆ្នាំ​២០១៨​ ខាងមុខនេះ ។

សូមទស្សនា trailer ខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.