សម្រស់​ក្មួយ​ស្រី​ ឈិន សុធារី និង​ ដេនី ក្វាន់ ​ធ្វើ​ឲ្យ​កំលោះ​ៗ​ចុចLike សឹងមិនទាន់

ចិនហ្វុង

នាពេលបច្បន្នសង្គមសិល្ប៏ដំផុសផុល ជាមួយនឹងសម្រស់តារានារីៗវយ័ក្មេងជាច្រើនកំពុងមានលេខធ្លោរក្នុងវិស័យភាពយន្ត និង សម្រស់​ក្មួយ​ស្រី​ ឈិន សុធារី និង ដេនី ក្វាន់ កំពុង​​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​​ហ្វេនៗ​​មួយ​ចំនួន​​​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ជា​ពិសេស​គឺ​កំលោះ​ៗ​តែ​ម្ដង​។

១/ តារា​សម្ដែង​វ័យ​ក្មេង​ ឈិន មុន្នីនាថ ត្រូវ​ជា​ក្មួយ​ស្រី​​​​បង្កើត​អ្នក​មេម៉ាយ ឈិន សុធារី ​កំពុង​តែ​​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ទៅ​លើ​​រូប​សម្រស់​​របស់​នាង ក្រោយ​ពី​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​ "សិសិររដូវ​ក្នុង​បេះ​ដូង​"​ របស់​ទូរទស្សន៍​ហង្ស​មាស​​ ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ឈិន មុន្នីនាថ ឬហៅ​ថា​ លីនី​តូច​ នាង​​គឺ​ជា​កូន​អ្នក​ភ្នំពេញ​​ រៀន​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​​បាក់​ទូក​​ អាយុ​១៥ឆ្នាំ​ មាន​បងប្អូន​ ៤ នាក់​ប្រុស​៣ ស្រី​១ រូប​គេ​ជា​កូន​ទី​៣ ​មាន​ឪពុកឈ្មោះ ឈិន កុសល ជា​អ្នក​ចម្រៀង​​ និង​អ្នក​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

២/កញ្ញា ឡាដៃ សក្ដា ​​ជា​ក្មួយ​ស្រី​បង្កើត​​​​​ ដេនី ក្វាន់ ​បាន​ធ្វើ​ឲ្យ​​​​​អ្នក​ប្រើ​ប្រាស់បណ្ដាញ​ទំនាក់​សង្គម​ចាប់​អារម្មណ៍​​លើ​រូប​សម្រស់​របស់​នាងយ៉ាង​ខ្លាំង ​​បន្ទាប់​ពី​អ្នក​នាង ចោម ច័ន្ទ បាន​បង្ហោះ​រូប​នាង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​។

បច្ចុប្បន្ន​នេះ​​កញ្ញា​ ឡាដៃ សក្ដា​ មាន​អាយុ​១៧ ឆ្នាំ​​ រៀន​ថ្នាក់​ទី ១០ នៅ​វិទ្យាល័យ​មួយ​​​នៅ​ខេត្ត​ព្រះវិហារ​ នាងគឺ​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​ ៣​ នាក់​ប្រុស​១​ ស្រី​២​ ។ ចំណែក​ឯ​​ឪពុក​ម្ដាយ​ នាង​វិញ​គឺ​ជា​អ្នក​មាន​មុខ​មាត់​នៅ​ខេត្ត​ព្រះវិហារ​៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.