សង្ឃមួយអង្គទៀតហើយ! គង់នៅវត្តឧណ្ណាលោម ប្រកាសលក់ឡាន Lexus 570ថ្មីស្រឡាង ព្រោះតែ ... (មានវីឌីអូ)

CHEN.FONG

សង្ឃមួយអង្គទៀតហើយ !ដែលគង់នៅវត្តឧណ្ណាលោម ប្រកាសលក់ឡាន Lexus 570ថ្មីស្រឡាង ដែលមានតំលៃជាង២០ម៉ឺនដុល្លារ។

ព្រះសង្ឃមួយអង្គព្រះនាម ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសលក់រថយន្ត Lexus 570 ទំនើបកប់ស៊េរីមួយគ្រឿង ពណ៌ខ្មៅថ្មីមួយ ដែលញាតិញោមបានប្រគេនដើម្បីយកបច្ច័យមកកសាងស្ពានមួយកន្លែងនៅខេត្តបាត់ដំបង។ ព្រះតេជគុណ រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសថា ព្រះអង្គមានរថយន្ត Lexus 570 មួយគ្រឿងមានស្លាកលេខ 6789 ដែលញាតិញោមប្រគេនអោយ ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20,000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ តាមរយៈការបង្ហោះនៅលើ Facebook របស់ព្រះតេជគុណ បានបញ្ចាក់ថា៖

ខ្ញុំព្រះករុណា អាត្មាភាព រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ និងលក់ឡានLX 570 ស្លាក់លេខ A... 67 89 ដែរញ្ញោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ ព្រោះថានារដូវវស្សាគឺស្ពាននេះត្រូវទឹកលិចហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួុយចំនួុនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ជម្រើសចុងក្រោយរបស់ខ្ញុំគឺមានតែសម្រេចចិត្តលក់ឡាននេះ ដើម្បីជួុយអោយប្អូនៗទាំងអស់បានបន្ដការសិក្សាទៅមុខទៀត ។ សម្រាប់ទាក់ទងទិញរថយន្ដ tel:090444435/0974444185 Thanks

(ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង)

សូមទស្សនាវីឌីអូដូចខាងក្រោម៖

No comments

Powered by Blogger.