ងាកមកមើលជីវិត Floyd Mayweather ក្រោយពេលចូលនិវត្តន៍

David

កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានចូលនិវត្តន៍តាំងតែពីឆ្នាំមុនមកម៉្លេះ កីឡាករវ័យ ៤១ឆ្នាំរូបនេះ តែងតែមានមុខនៅលើទំព័រសារព័ត៌មានជាញឹកញាប់ ដោយសារតែ ការរស់នៅដ៏ស៊ីវីល័យរបស់គាត់។ុះផ៕

នៅប៉ុន្មានខែមុននេះគេបានឃើញថា Floyd បានទៅដើរលេងនៅឯប្រទេសម៉ិចសិក និងទីក្រុង ហុងកុង ដោយរូបភាពប៉ុន្មានសន្លឹក ដែលរូបគេបានបង្ហោះចែកចាយ នៅក្នុងបណ្តាញសង្គម Instagram បានធ្វើអ្នកគាំទ្រជាច្រើន នាំគ្នាលាន់មាត់សរសើរ និងច្រណែន ព្រោះតែចង់បានជីវិតបែបស៊ីវីល័យ និងអស្ចារ្យដូចជារូបគេដែរ។

ងាកមកមើលទ្រព្យ Floyd Mayweather ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិជាង ៣៤០លានដុល្លារអាមេរិក។ ជាក់ស្តែង គ្រាន់តែការប្រកួតជាមួយ Conor McGregor កាលពីឆ្នាំ២០១៧ កន្លងទៅនោះ Floyd អាចរកចំណូលបានរហូតដល់ទៅជាង ១០០លានដុល្លារអាមេរិកឯណោះ ៕

ខាងក្រោមនេះ ជារូបភាពនៃជីវិតដ៏ស៊ីវីល័យរបស់ Floyd Mayweather ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.