DJ ស្រីស្រស់ម្នាក់ ត្រូវបានមិត្តប្រុសអាប់ព្រៃ វាយដំលើរាងកាយនាងអស់រយៈ២ឆ្នាំ ដោយសារតែ ...

David

មានសារពត៌មានជាច្រើនបានចុះផ្សាយពីរឿងវ៉ាវដ៏អាក្រក់ ដែលកើតឡើងចំពោះតារាសិល្បៈម៉ាឡេស៊ីម្នាក់ ឈ្មោះ Leng Yein ដែលរូបនាងបានបង្ហាញរឿងដែលកើតឡើងខ្លួនដែលបានលាក់ទុកជាយូរមកហើយ ហើយពេលនេះនាងបានបង្ហោះរូបថតជាច្រើនក្នុងបណ្តាញសង្គមពីរឿងនាងត្រូវបានមិត្តប្រុសរបស់នាងប្រើអំពើហឹង្សាលើរូបយ៉ាងព្រៃផ្សៃ។ គួរបញ្ជាក់ថា ឌីជេរូបនេះមានឈ្មោះល្បីក្នុងប្រទេសម៉ាឡេស៊ីយូរមកហើយ។ ហើយនាងបានបញ្ជាក់បន្ថែមថា មិត្តប្រុសនាងធ្វើបាបនាងអស់រយៈពេល២ ឆ្នាំមកហើយ ប៉ុន្តែនាងចេះតែទ្រាំរហូត ព្រោះចង់ផ្តល់ឳកាសអោយមិត្តប្រុសក្មេងម្នាក់នោះចេះកែខ្លួន។ ហើយម៉្យាងទៀតនាងខ្លាចមិនហ៊ាន ព្រោះមិត្តប្រុសជាមេធាវី និងមានខ្សែជាមួយនឹងប៉ូលិសថែមទៀតផង។

រូបនាងបាននិយាយថា «រូបនាង និងសង្សារ បានឈ្លោះប្រកែកគ្នា នៅមុនពេលនាងធ្វើការវះកាត់សុដន់ ដោយវះកាត់រួចរាល់បានប៉ុន្មានថ្ងៃ នាងក៏បានចង់សុំចែកផ្លូវ ក៏ព្រោះតែទ្រាំនឹងភាពឃោរឃៅរបស់មិត្តប្រុសនាងលែងបានតទៀតហើយ » ។ ប៉ុន្តែមិត្តប្រុសចិត្តព្រៃផ្សៃនោះបានយកកាំបិត មកគំរាម រួមទាំងបានវាយធ្វើបាប រហូតដល់រូបនាងរងរបួសធ្ងន់រហូតដល់ចូលមន្ទីរពេទ្យសន្លប់បាត់បង់ស្មារតី។ ជាមួយនឹងហេតុការណ៍នេះមហាជនជាច្រើនសង្ឃឹមថាខាងប៉ូលីសក៏បានធ្វើការសើុបអង្កេតស្វែងរកភុស្តតាង ចាត់ការមិត្តប្រុសនាងតាមផ្លូវច្បាប់ដោយផ្តល់យុត្តិធម៌ដល់រូបនាង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.