ចូលរួមសោកស្តាយ! លីន សោម៉ា និង ចាប សក្ខណា មិនអាចបន្តទៅដណ្តើមពាន Cambodian Idol នៅវគ្គផ្តាច់ព្រ័ត្តបានឡើយ (មានវីដេអូ)

David

កាលពីយប់មិញនេះផងដែរ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Live Show បានឈានដល់សប្ដាហ៍ពាក់កណ្តាលផ្តាច់ព្រ័ត្តហើយ។

មកដល់សប្ដាហ៍ពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ គឺមានបេក្ខជនជើងខ្លាំងចំនួន ៦រូប ដែលបានប្រកួតប្រជែងដោយបកស្រាយបទចម្រៀងបែបយុវវ័យ Rock។

ជាលទ្ធផល បេក្ខជន “លីន សោម៉ា” និង “ចាប សក្ខណា” ត្រូវបានចាកចេញពីកម្មវិធីមិនអាចបន្តទៅដណ្តើមពាន Cambodian Idol នៅសប្តាហ៍ក្រោយបានឡើយ។ យ៉ាងណាមិញបេក្ខជនចំនួន ៤រូបដែលនឹងត្រូវប្រកួតប្រជែង នៅវគ្គផ្តាច់ព្រ័ត្តមាន “សៀក ញញឹម”, “ឈៀង សុវណ្ណារី”, “គ្រី ថៃពៅ” និង“ចែម ស្រីល័ក្ខ”៕

ទស្សនាវីដេអូ នៃការប្រកាសលទ្ធផលខាងក្រោមនេះទាំងអស់គ្នា :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.