សើចចុកពោះ! ជាមួយសកម្មភាពក្រៅឆាកក្នុងកម្មវិធី Cambodia Idol រួមជាមួយភាពភ្ញាក់ផ្អើលជាច្រើនទៀត!

CHEN.FONG

លោកអ្នកនាងបានទស្សនាផ្ទាល់ និងជ្រាបខ្លះហើយពី ការប្រឡងចម្រៀងកម្មវិធី Cambodia Idol រដូលកាលទី៣ ឆ្នាំ២០១៨នេះ បានឈានចូលដល់សប្តាហ៍ទីប្រាំពីរហើយ មានការផ្សាយផ្ទាល់ជាពិសេស។ ដោយឡែក អ្នកដែលជាប់សប្តាហ៍នេះផ្ទាល់ មានសិទ្ធិបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍ទីប្រាំបី ហើយសប្តាហ៍ទីប្រាំបួន ហើយក៏ជាវគ្គចុងក្រោយប្រកាសបង្ហាញម្ចាស់ពានរង្វាន់រដូវកាលនេះផងដែរ។

គួររំលឹកដែរថា កម្មវិធី Cambodia Idol បានដំណើរការជ្រើសរើសបេក្ខជនដែលមានសំនៀងពិរោះដែលអាចទទួលបានពានរង្វាន់ជ័យលេាពភី Cambodia Idol រដូលកាលទី៣ តាំងពីវគ្គដំបូង មានវិញ្ញាណសារនិង វគ្គជំរុះជាច្រើនដំណាក់កាលធ្វើអោយបេក្ខជនជាទទួលបាននូវសមត្ថភាពជាច្រើនធ្វើអោយ សំឡេងមានការកែប្រែចេះបត់បែនគ្រប់កាលៈទេសៈ គ្រប់ចង្វាក់ សម្រាប់ថ្ងៃនេះកម្មវីធីតំរូវអោយបេក្ខជនច្រៀងទម្រង់ជាបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរកន្ទ្រឹម ដើម្បីអបអរសារទរបទចម្រៀងលក្ខណៈខ្មែរ និងបរិយាកាសចូលឆ្នាំខ្មែរ។ ឯបេក្ខជនយប់មិញមានចំនួន៦រូប រួមមាន គ្រីថៃពៅ ចាប សក្ខណា សៀក ញញឹម ចែម ស្រីលក្ខ័ លីន សោម៉ា ឈាង សុវណ្ណាវី។ បេក្ខជនច្រៀង២បទទោល១ និងឆ្លងឆ្លើយចាប់ដៃគូគ្នា។

មកមើល លោក ជា វិបុល បញ្ចេញកាយវិការប្លែកធ្វើឲ្យ​មហាជនសើចសប្បាយ ចេញមកភាពកំប្លុកប្លែកតែម្តង បើងាកមកមើលគណៈកម្មការទាំង៤ ដូចជាកំប្លែងហើយនិយាយឌឺដងគ្នាមិនប្រណៃមាត់ ចំណែកពិធីករពិធីការិនីក៏រួមគ្នាបង្កើតបរិយាកាសសប្បាយថែមតែម្តង។

និយាយពីបេក្ខជនម្តង៥រូបមុន ដែលបានច្រៀងចម្រៀងទោល គឺបកស្រាយយ៉ាងរលូនគួរឲ្យ​ទាក់ទាញតែដល់ចុងក្រោយ គ្រី ថៃពៅ មានការច្រៀងភ្លេចប៉ារ៉ូលច្រើន ដោយគណៈកម្មាការថា ស្ទើរសូន្យតែចេះគ្រប់គ្រងអារម្មណ៍អត់បែកកម្មឋានសមាធិមកវិញច្រៀងដល់ចប់។ លើសពីនេះមូលហេតុធ្លាយចេញបេក្ខជនជើងខ្លាំងគ្រី ថៃពៅ ធ្វើមិនបានល្អ ដោយសារតែក្នុងខ្លួនមានជំងឺរាគ។

វគ្គចុងក្រោយនៃកម្មវិធីគឺជាវគ្គប្រកាសលទ្ឋផលសម្រាប់បេក្ខជន សៀក ញញឹម ចាក់ចេញពីកម្មវិធីយប់មិញនេះ សំឡេងច្រៀងល្អមានភាពចាប់អារម្មណ៍។ ប៉ុន្តែត្រូវបានក្រុមគណៈកម្មាការទាំង៤រូប មិនឲ្យ​ធ្លាក់ឡើយ គឺSaveយកសង្រ្គោះឲ្យ​ទៅវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ដែល សៀក ញញឹម ជាបេក្ខជនម្នាក់គត់ ដែលអាចឆក់បានការទាក់ទាញសេវយកពីគណៈកម្មការទាំង៤។ ចំណែកអ្នកនៅមើលទីនោះអររហូតក្រោកអស់ពីកៅអី ពេលដឹងថា សង្គ្រោះយកបេក្ខជនឆ្នើមនេះទៅវគ្គបន្តបាន៕

សូមទស្សនាវីឌីអូរដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.